លោក ម៉ាក្រុង ប្រកាសថាបារាំងនឹងសាងសង់នាវាផ្ទុកយន្តហោះថ្មីមួយ (Video inside)

21-12-2025 21:27

(អាប៊ូដាប៊ី)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសនៅថ្ងៃអាទិត្យនេះថា ប្រទេសបារាំងនឹងសាងសង់នាវាផ្ទុកយន្តហោះថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងនាមជាមហាអំណាចដែនសមុទ្រ។ នេះបើតាមការចេញផ្សាយ

ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់កងទ័ពបារាំងដែលប្រមូលផ្តុំគ្នានៅឯមូលដ្ឋានយោធាមួយក្នុងទីក្រុងអាប៊ូដាប៊ី លោក ម៉ាក្រុង បានបញ្ជាក់ថា «ការសម្រេចចិត្តចាប់ផ្តើមគម្រោងដ៏ធំធេងនេះ ត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍នេះ»