តំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ខិតខំកសាងឱ្យទៅជាមជ្ឈមណ្ឌលសកលសម្រាប់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

22-12-2025 17:04

(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចង្អុលបង្ហាញថា "មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ត្រូវផ្តោតលើឋានៈជាយុទ្ធសាស្ត្ររបស់ខ្លួនជាមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ខិតខំកសាងឱ្យទៅជាមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មងើបថ្មី"។

បច្ចុប្បន្ន មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ កំពុងប្រមូលផ្តុំធាតុចូលនៃនវានុវត្តន៍យ៉ាងឆាប់រហ័ស ដើម្បីស្វែងរកវិធីសាស្ត្រអភិវឌ្ឍន៍ថ្មីតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងកំពុងឆ្ពោះទៅរកការបង្កើតជា "គំរូពិភពលោក" នៃមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ។

ក្នុងដំណើរចុះត្រួតពិនិត្យការងាររបស់លោក Xi Jinpingនៅក្វាងទុងកាលពីពេលថ្មីៗកន្លងទៅនេះ លោកបានបញ្ជាក់ជាថ្មី អំពីការផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្វាងទុង ហុងកុង និងម៉ាកាវ ពង្រឹងការតភ្ជាប់រវាងកិច្ចសហប្រតិបត្តិការ ផ្នែកនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ។ ត្រូវផ្តោតលើគោលដៅកសាងមហាតំបន់ឈូងសមុទ្រ លំដាប់កំពូល ដែលមានកម្លាំងប្រកួតប្រជែងលំដាប់អន្តរជាតិ និងសំណុំទីក្រុងលំដាប់ពិភពលោក តាមរយៈការរួមកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន