រុស្ស៊ីត្រៀមខ្លួនចុះកិច្ចព្រមព្រៀងផ្លូវច្បាប់ ដើម្បីបញ្ជាក់ថាគ្មានបំណងវាយប្រហារណាតូទេ
22-12-2025 20:32
(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានប្រកាសនៅថ្ងៃចន្ទនេះថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងផ្លូវច្បាប់មួយថា ខ្លួនគ្មានបំណងវាយប្រហារសហភាពអឺរ៉ុប ឬសម្ព័ន្ធយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន RIA៕




