ប្រព័ន្ធផ្សព្វផ្សាយ៖ អ៉ីរ៉ង់ ធ្វើសមយុទ្ធមីស៉ីល នៅក្នុងទីក្រុងមួយចំនួន (Video inside)

23-12-2025 11:15

(តេហេរ៉ង់)៖ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយដកស្រង់ប្រភព និងសាក្សីដែលមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា អ៉ីរ៉ង់បានធ្វើសមយុទ្ធមីស៉ីល ក្នុងទីក្រុងនានា កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ជាសមយុទ្ធដែលត្រូវបានរាយការណ៍លើកទីពីរ ក្នុងរយៈពេលមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Channel Telegram នៃបណ្តាញផ្សព្វផ្សាយសាធារណៈរបស់អ៊ីរ៉ង់ និងពាក់កណ្តាលផ្លូវការ Nournews បានចេញផ្សាយវីដេអូដែលមើលទៅដូចជាការបាញ់តេស្តមីស៉ីល តែមិនបានបញ្ជាក់ពីទីកន្លែងនោះទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បានលើកឡើងថា ការធ្វើតេស្តបានធ្វើឡើងពីរដ្ឋធានីតេហេរ៉ង់ ទីក្រុង Isfahan និង Mashhad។

Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីភាពត្រឹមត្រូវនៃវីដេអូនោះទេ។ ក្រោយមក នាថ្ងៃចន្ទដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានបដិសេធថារូបភាពដែលបានចេញផ្សាយគឺជា យន្តហោះដ្រូនឈ្លបយកការណ៍។ កាលពីដើមខែនេះ កងទ័ពជើងទឹកនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានធ្វើសមយុទ្ធរយៈពេលពីរថ្ងៃ ក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងពីបរទេស ដោយបាញ់មីស៉ីលបាលីស្ទីគ និងមីស៉ីលគ្រូសចូលទៅក្នុងសមុទ្រ៕