គំនិតថ្មីដឹកនាំដំណើរថ្មី៖ នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់តំបន់ដីសណ្តទន្លេយ៉ាងសេចារទំព័រថ្មី

23-12-2025 16:31

(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា ទីក្រុងសៀងហៃដែលរ៉ាប់រងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការកសាងមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ ត្រូវក្តាប់ជាប់ឱកាស ដើម្បីបម្រើដល់យុទ្ធសាស្ត្រជាតិ ដោយពង្រឹងមុខងារនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការដឹកនាំនៃឧស្សាហកម្មលំដាប់ខ្ពស់ជាបន្តបន្ទាប់ សំដៅពន្លឿនការកសាងមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានឥទ្ធិពលលើពិភពលោក។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ទីក្រុងសៀងហៃបានដើរតួនាទីយ៉ាងសកម្មផ្នែកនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយលើកកម្ពស់សមត្ថភាពនវានុវត្តន៍ នៃតំបន់ដីសណ្តទន្លេយ៉ាងសេជាបន្តបន្ទាប់ បង្កើតជាសហគមន៍​នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយកម្លាំងរស់រវើក ប្រមូលផ្តុំនូវកម្លាំងចលករដ៏ខ្លាំងក្លា​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិនដែលដំណើរការប្រកបដោយស្ថិរភាពរយៈពេលយូរ ដើម្បីជំរុញយ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន