គំនិតថ្មីដឹកនាំដំណើរថ្មី៖ ប្រមូលផ្តុំកម្លាំងគ្នាដំណើរថ្មីនៃការច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅតំបន់ក្រុងប៉េកាំង ក្រុង Tianjing និងខេត្ត Hebei
23-12-2025 16:32
(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ត្រូវពន្លឿនការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តរជាតិក្រុងប៉េកាំង និងបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ ខិតខំប្រឹងប្រែងបង្កើតជាប្រភពសំខាន់នៃការច្នៃប្រឌិតដោយម្ចាស់ការ និងប្រភពសំខាន់នៃការច្នៃប្រឌិតដើមរបស់ប្រទេសចិន។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ក្រុងប៉េកាំងបានអនុវត្តតាមអនុសាសន៍ណែនាំសំខាន់របស់អគ្គលេខាធិការបក្សលោក Xi Jinping ខិតខំប្រឹងប្រែងជំរុញ ការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិ ដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សហការជាមួយក្រុង Tianjing និងខេត្ត Hebei ប្រមូលផ្តុំកម្លាំងគ្នា ដើម្បីជំរុញឱ្យការច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៅតំបន់ក្រុងប៉េកាំង ក្រុង Tianjing និងខេត្ត Hebei ឡើងដល់កម្រិតថ្មីឥតឈប់ឈរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




