លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរ ជូនចំពោះលោក Jose Antonio Kast ដែលជាប់ឆ្នោតជាប្រធានាធិបតីស៊ីលី

23-12-2025 17:04

(ប៉េកាំង)៖ នៅថ្ងៃទី ២២ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរជូនចំពោះលោក Jose Antonio Kast ដែលជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋស៊ីលី។

លោក Xi Jinping បានលើកឡើងថា ប្រទេសស៊ីលី គឺជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូង ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសទាំងពីរតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក រាប់អានគ្នាប្រកបដោយសមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបានបង្ហាញពីការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមកលើ បញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗគូភាគី។

កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជូនដល់ ប្រជាជននៃប្រទេសទាំងពីរ។ អស់កាលជាយូរណាស់មកហើយ ទំនាក់ទំនងរវាងចិននិងស៊ីលី បានដើរនៅជួរមុខ នៃទំនាក់ទំនងរបស់ចិនជាមួយបណ្តាប្រទេសអាមេរិកឡាទីន ហើយការបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ីលី គឺជាគំនិតឯកភាពគ្នានៃគ្រប់មជ្ឈដ្ឋានក្នុងសង្គមនៃប្រទេសទាំងពីរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ីលី ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបន្តវេនមិត្តភាពប្រពៃណី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិននិងស៊ីលីឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ ប្រជាជននៃប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន