អូស្រ្តាលី អញ្ជើញប្រធានាធិបតីអ៉ីស្រាអែល ទៅបំពេញទស្សនកិច្ចផ្លូវការ ក្រោយហេតុការណ៍បាញ់ប្រហារពលរដ្ឋជ្វីហ្វ (Video inside)
24-12-2025 15:29
(ស៉ីដនី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានសំណេះសំណាលតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog ដោយសម្តែងនូវការត់ស្លុត ជុំវិញហេតុការណ៍បាញ់ប្រហារលើពលរដ្ឋជ្វីហ្វ ជាមួយការអញ្ជើញលោក Herzog ឱ្យទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ ២០២៥។
លោក Albanese បានបង្ហោះសារតាមបណ្តាញសង្គម X ដូច្នេះថា «លោក Herzog បាននិយាយថា នឹងទទួលយកការអញ្ជើញនេះ ហើយបានរៀបរាប់ថា ប្រធានសហព័ន្ធជនជាតិជ្វីស នៃប្រទេសអូស្ត្រាលី ក៏បានផ្ញើលិខិតអញ្ជើញផ្លូវការដល់រូបលោកផងដែរ ដែលបង្ហាញពីបំណងចង់ឱ្យលោកទៅអូស្រ្តាលី ហើយលោកមានបំណងធ្វើដូច្នេះ»។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅឯឆ្នេរ Bondi នៃទីក្រុងស៉ីដនី លើសហគមជនជាតិជ្វីហ្វ កាលពីសប្តាហ៍មុន បណ្តាលឱ្យមានមនុស្សស្លាប់ ១៦នាក់។ បញ្ហានេះកំពុងធ្វើឱ្យមានការវែកញែកអំពីសុវត្ថិភាពពលរដ្ឋជ្វីហ្វី ដែលកំពុងរស់នៅតាមប្រទេសនានា។ អាជ្ញាធរអូស្ត្រាលីនិយាយថា ការបាញ់ប្រហារនោះបំផុសគំនិតដោយមនោគមវិជ្ជារបស់ក្រុម ISIS៕




