លោក នេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលនឹងចំណាយ ១១០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឧស្សាហកម្មអាវុធឯករាជ្យ (Video inside)

24-12-2025 21:41

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃពុធនេះថា អ៊ីស្រាអែលនឹងចំណាយថវិកាប្រហាណ ១១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីអភិវឌ្ឍឧស្សាហកម្មអាវុធឯករាជ្យ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងពិធីមួយសម្រាប់អាកាសយានិកថ្មី លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា «យើងនឹងបន្តទទួលបានការផ្គត់ផ្គង់ចាំបាច់ ខណៈពេលដែលយើងកំពុងបំពាក់អាវុធដោយឯករាជ្យផងដែរ»។ លោកបានបន្ថែមថា «ខ្ញុំមិនដឹងថាប្រទេសមួយអាចមានឯករាជ្យភាពទាំងស្រុងឬអត់នោះទេ ប៉ុន្តែយើងនឹងខិតខំ...ដើម្បីធានាថាអាវុធរបស់យើងត្រូវបានផលិតឱ្យបានច្រើនបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល។ គោលដៅរបស់យើងគឺកសាងឧស្សាហកម្មអាវុធឯករាជ្យសម្រាប់រដ្ឋអ៊ីស្រាអែល និងកាត់បន្ថយការពឹងផ្អែកលើភាគីណាមួយ រួមទាំងសម្ព័ន្ធមិត្តផងដែរ»៕