ប្រទេសចំនួន ១៤ ថ្កោលទោសការអនុម័តរបស់អ៉ីស្រាអែល ដើម្បីឱ្យមានការតាំងលំនៅថ្មីថែមទៀត នៅក្នុងតំបន់ West Bank (Video inside)
25-12-2025 11:52
(ប៉ារីស)៖ នាថ្ងៃពុធ ទី២៤ ខែធ្នូ ប្រទេសចំនួន ១៤ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការអនុម័តដោយអ៉ីស្រាអែល ដើម្បីឱ្យពលរដ្ឋជ្វីហ្វតាំងលំនៅបន្ថែម នៅក្នុងតំបន់ West Bank ដោយព្រមានថា វាមានហានិភ័យដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ ២០២៥។
ប្រទេសទាំងនោះរួមមាន បារាំង អង់គ្លេស អាល្លឺម៉ង់ បែលហ្ស៉ិក កាណាដា ដាណឺម៉ាក អ៉ីតាលី អៀរឡង់ អ៉ីស្លង់ ជប៉ុន ម៉ាល់តា ហូឡង់ ន័រវែស អេស្ប៉ាញ។
សេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយក្រសួងការបរទេសបារាំង បានលើកឡើងថា រដ្ឋាភិបាលនៃប្រទេសទាំង ១៤ ជំទាស់នឹងការសម្រេចរបស់គណៈរដ្ឋមន្រ្តីសន្តិសុខអ៉ីស្រាអែល ដែលបើកភ្លើងបៃតងឱ្យមានការលំនៅថ្មីចំនួន ១៩ ជាមួយការគូសបញ្ជាក់ថា «យើងខ្ញុំសូមរំលឹកឡើងវិញ នូវការប្រឆាំងចំពោះគ្រប់ទម្រង់នៃការកាន់កាប់ និងការពង្រីកគោលនយោបាយតាំងលំនៅ»។
ការថ្កោលទោសនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ការអនុម័តឱ្យតាំងលំនៅថ្មី គឺមានបំណងរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីន៕






