យន្តការ «ភាពជាដៃគូសហប្រតិបត្តិការសកលសម្រាប់ការផ្សព្វផ្សាយភាសាចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើសកម្មភាពតាំងបង្ហាញនិងផ្សព្វផ្សាយកម្មវិធីឆ្នើមឆ្នាំ២០២៥ នៅបរទេស
25-12-2025 16:34
(ប៉េកាំង)៖ ថ្មីៗនេះ សកម្មភាពតាំងបង្ហាញនិងផ្សព្វផ្សាយកម្មវិធីឆ្នើមឆ្នាំ២០២៥នៅបរទេសដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងយន្តការ“ភាពជាដៃគូសហប្រតិបត្តិការសកល សម្រាប់ការផ្សព្វផ្សាយភាសាចិន”បានបិទបញ្ចប់។
ចាប់ពីខែកញ្ញា ឆ្នាំ២០២៥មក ប្រព័ន្ធសារព័ត៌មានសំខាន់ៗនិងប្រព័ន្ធសារព័ត៌មានភាសាចិន ក៏ដូចជាប្រតិបត្តិករនៅបរទេស គ្រឹះស្ថានបង្រៀនភាសាចិន និងមជ្ឈមណ្ឌលវប្បធម៌ចិននៅបរទេសជាដើមចំនួនជាង៦០ ដែលមកពីទ្វីបទាំង៥លើទូទាំងពិភពលោក បានរៀបចំការតាំងបង្ហាញនិងផ្សព្វផ្សាយអំពីកម្មវិធីឆ្នើមចំនួនជាង៣០ ជាពហុភាសានៅតាមវេទិកាចំនួនជាង៩០ ដែលបានគ្របដណ្តប់ អ្នកប្រើប្រាស់អ៊ីនធឺណិតចំនួនជាង ៦ រយលាននាក់នៃប្រទេសជាង ៩០ បូករួមទាំងតំបន់រដ្ឋបាលពិសេសម៉ាកាវ ហុងកុងនិងតំបន់តៃវ៉ាន់នៃប្រទេសចិនផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន





