សហគ្រិនឯកជនគឺជា «គ្នាឯង»៖ ជាយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន

25-12-2025 16:54

(ប៉េកាំង)៖ នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង ៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។

ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពី សេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជន និងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។ ស្ថានភាពប្រែប្រួល នៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។ មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។ បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ” ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។

នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុង រដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Chint Group ពីសហគ្រាសតូចទៅជាក្រុមហ៊ុនយក្ស នៃថាមពលឆ្លាតវៃសកល រហូតដល់ភាពជោគជ័យរបស់ក្រុមហ៊ុន LandSpace ក្នុងបច្ចេកវិទ្យាប្រមូលយករ៉ុក្កែមកវិញ ការផ្លាស់ប្តូរនៃសហគ្រាសឯកជនបានបង្ហាញពី កម្លាំងកំណើនរបស់ “គ្នាឯង”។ លោក Xi Jinping តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ក្នុងអំឡុងពេលធ្វើការនៅខេត្តហុកគាន លោកបានចុះត្រួតពិនិត្យការងារនៅទីក្រុងជីនជាំងចំនួន៧ដង ដោយសង្ខេបនិងផ្សព្វផ្សាយ “បទពិសោធន៍ជីនជាំង” ដែលបានធ្វើឱ្យទីក្រុងតូចនេះក្លាយទៅជា ក្រុងផលិតសម្លៀកបំពាក់កីឡាសកល។

នៅចំណុចសំខាន់ៗនៃសេដ្ឋកិច្ច លោកបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសហគ្រាសឯកជន២លើក ដើម្បីធ្វើឱ្យទំនុកចិត្តរបស់សហគ្រិនមានស្ថិរភាព និងដោះស្រាយបញ្ហារបស់ពួកគេ។ ការអនុវត្តនៃ «ច្បាប់លើកកម្ពស់សេដ្ឋកិច្ចឯកជន» ឆ្នាំ២០២៥បានដាក់បញ្ចូល «គោលការណ៍ពីរដែលមិនងាករេ» ទៅក្នុងច្បាប់ ដើម្បីផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់សេដ្ឋកិច្ចឯកជន។

“គ្នាឯង” បានបង្ហាញពីទំនួលខុសត្រូវនិងការរួមរួស់ជាមួយគ្នា។ សហគ្រាសឯកជនមិនត្រឹមតែជាតួអង្គទីផ្សារប៉ុណ្ណោះទេ ថែមទាំងជា “ដៃគូស្នូល” នៃការអភិវឌ្ឍជាតិផងដែរ៖ការច្នៃប្រឌិតថ្មី ដូចជាការទូទាត់តាមលេខកូដQRនិងអាគុយថាមពលថ្មី ហើយឱកាសការងារ រាប់លានធានាបាននូវជីវភាពរស់នៅរបស់ប្រជាជន។ សហគ្រាសឯកជនចិនដែលបានពង្រីកខ្លួនជាសកល ដូចជាក្រុមហ៊ុន BYDដែលសាងសង់រោងចក្រ នៅប្រទេសប្រេស៊ីលនិងក្រុមហ៊ុន Chint Group ដែលបម្រើប្រទេសរាប់រយបានក្លាយជា ដៃគូអភិវឌ្ឍន៍សកលដោយ “ចែករំលែកបច្ចេកវិទ្យានិងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ី” ដែលបានភ្ជាប់គម្លាតអភិវឌ្ឍន៍រវាង ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសរីកលូតលាស់។

ចាប់ពី “អ្នកចូលរួមខាងក្រៅ” រហូតដល់ “ដៃគូស្នូល” សហគ្រិនឯកជនដែលមានប្រាជ្ញាអាជីវកម្មបែបបូព៌ា បានអនុវត្តទំនួលខុសត្រូវខណៈពេល ដែលចងចាំប្រភពនៃទ្រព្យសម្បត្តិរបស់ពួកគេ។ បច្ចុប្បន្ន សហគ្រាសឯកជនជាង ៥៨លានកំពុងផ្អែកលើគោលនយោបាយ ដែលមានអំណោយផល ដើម្បីសរសេរចម្លើយសហសម័យដែល “ភាពធូរធារជាមួយនឹងទំនួលខុសត្រូវ និងសុចរិតភាព” នៅក្នុងការកសាងទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន