រុស្ស៊ី ប្រៀបធៀបការហ៊ុមព័ទ្ធរបស់អាមេរិកលើវេណេស៊ុយអេឡា ទៅនឹង «ចោរសមុទ្រ» (Video inside)
25-12-2025 21:41
(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងធ្វើឱ្យមានការរស់ឡើងវិញនូវអំពើចោរសមុទ្រ និងចោរប្លន់នៅសមុទ្រការាបៀន តាមរយៈការដាក់បម្រាមហ៊ុមព័ទ្ធប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានថ្លែងថា «ថ្ងៃនេះយើងកំពុងជួបប្រទះនឹងភាពគ្មានច្បាប់ទម្លាប់ទាំងស្រុងនៅសមុទ្រការាបៀន ដែលការលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ»។
ទោះជាយ៉ាងណា លោកស្រីបានសម្តែងក្តីសង្ឃឹមថា «ភាពជាក់ស្តែងនិយម និងសមហេតុផល» របស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួយស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីបញ្ចៀសគ្រោះមហន្តរាយ។ ជាមួយគ្នានេះ រុស្ស៊ីបានបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ៕






