ក្រឡាប់រថយន្តក្រុងនៅវៀតណាម បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់
27-12-2025 19:15
(ហាណូយ)៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ១៩នាក់បានក្រឡាប់តាមផ្លូវភ្នំក្នុងខេត្ត Yen Bai ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA រថយន្តក្រុង ២៩កៅអីដែលដឹកក្រុមសប្បុរសធម៌ បានធ្វើដំណើរដោយចុះចំណោតហេីយក្រឡាប់ធ្លាក់ផ្លូវ។ លោក Hoang Anh Tuan ប្រធានឃុំ Phinh Ho បានប្រាប់ VNA ថារថយន្តនេះទំនងជាដាច់ហ្រ្វាំង។ ក្រុមសង្គ្រោះបានទាញអ្នកនៅមានជីវិតចំនួន ១០នាក់ចេញពីបំណែករថយន្ត ។
ប៉ូលិស អង្គភាពយោធា មន្ត្រីមូលដ្ឋាន និងអ្នកស្រុកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលអាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់កំពុងបន្ត៕




