* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ ហើយទទូចឱ្យអនុវត្តជាបន្ទាន់និងពេញលេញកិច្ចព្រមព្រៀងគូឡាឡាំពួ (Video inside)

28-12-2025 10:29

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានចូលរួមជាមួយសហគមន៍អន្តរជាតិ សម្តែងការស្វាគមន៍ចំពោះ​ការឈានដល់បទឈប់បាញ់ជាថ្មីរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដែលស្ថិតក្នុងចំណោមជម្លោះមួយនៅលើពិភពលោក ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានខិតខំប្រឹងប្រែងជួយសម្រុះសម្រួល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Rubio បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងសូមទទូចឱ្យកម្ពុជានិងថៃ គោរពភ្លាមៗចំពោះការប្តេជ្ញានេះ ហើយអនុវត្តឱ្យបានពេញលេញ នូវលក្ខខណ្ឌដែលមានចែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»។ កិច្ចព្រមព្រៀងគូឡាឡាំពួ គឺត្រូវបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៉ីរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាលើកដំបូង ដោយមាននាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អានវ៉ា អ៉ីប្រាហ៉ីម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើជាសាក្សី។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់ខាងលើពីសំណាក់ទីក្រុងវ៉ាស៉ីនតោន គឺធ្វើឡើងបន្ទាប់ពី​ប្រទេសកម្ពុជានិងថៃ ទីបំផុតបានព្រមព្រៀងគ្នា ប្តេជ្ញាបិទបញ្ចប់ការប្រយុទ្ធគ្នានៅព្រំដែន ដែលបានផ្ទុះឡើងសាជាថ្មី នៅក្នុងខែធ្នូនេះ នៅពេលយោធាថៃ សម្រេចបើកការវាយប្រហារឈ្លានពានលើកម្ពុជាម្តងទៀត៕