* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មីយ៉ាន់ម៉ា ចាប់ផ្តើមការបោះឆ្នោតសកលជាលើកដំបូង គិតចាប់តាំងពីរដ្ឋប្រហារយោធា (Video inside)

28-12-2025 10:37

(ណៃពិដោ)៖ នាថ្ងៃអាទិត្យនេះ ការបោះឆ្នោតសកលនៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រព្រឹត្តទៅហើយ ដែលជាលើកដំបូងបំផុត ក្នុងរយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។

ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បាននិយាយថា ការបោះឆ្នោតនេះ គឺសេរីនិងយុត្តិធម៌ បើទោះបីជាស្ថិតក្រោម​ការរៀបចំដោយយោធា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក៏ដោយ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយរូបលោកបានទៅបោះឆ្នោត នៅរដ្ឋធានីណៃពិដោ លោក Min Aung Hlaing បាននិយាយយ៉ាងដូច្នេះថា «យើងសូមធានាថា វានឹងជាការបោះឆ្នោតមួយ ដែលសេរីនិងយុត្តិធម៌ ទោះកំពុងត្រូវបានរៀបចំដោយយោធាក៏ដោយ»។

ការបោះឆ្នោតនាថ្ងៃអាទិត្យនេះ គឺជាការចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទី១ ខណៈដំណាក់កាលទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ហើយដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃទី២៥ ខែមករា។ ដោយឡែក កាលបរិច្ឆេទសម្រាប់ការរាប់សន្លឹកឆ្នោត និងការចេញលទ្ធផលបោះឆ្នោត នៅមិនទាន់​ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានរិះគន់ថា ការបោះឆ្នោតសកលនេះ គ្រាន់តែបម្រើជាមធ្យោបាយដើម្បីឱ្យ​យោធាមីយ៉ាន់ម៉ា អាចនៅរក្សាអំណាចរបស់ខ្លួន ដោយស្របច្បាប់ប៉ុណ្ណោះ។ វាប្រព្រឹត្តទៅ ស្របពេលដែលសង្រ្គាមស៉ីវិលកំពុងបន្តឆាបឆេះក្នុង​ប្រទេស ហើយទឹកដីមួយភាគធំ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលបានប្តេជ្ញាថា នឹងរារាំងដំណើរការបោះឆ្នោតនៅក្នុងតំបន់ពួកគេ៕