រដ្ឋបាលរាជធានីភ្នំពេញ ទទួលសាច់ជ្រូក ៥តោន ពីសប្បុរសជន ដើម្បីរៀបចំជូនវីរកងទ័ព និងជនភៀសសឹក
29-12-2025 21:33
(ភ្នំពេញ)៖ អំណោយជាសាច់ជ្រូក ចំនួន៥តោនរបស់សប្បុរសជន ផ្នែកសត្តឃាត នៅរាជធានីភ្នំពេញ ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ យកចាត់ចែងតាមជាក់ស្ដែង ដើម្បីរៀបចំជូនវីរកងទ័ព និងជនភៀសសឹក។
ពិធីប្រគល់ និងទទួលអំណោយ ជាសាច់ជ្រូកខាងលើ បានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងរបស់សប្បុរសជនផ្នែកសត្តឃាតនៅរាជធានីភ្នំពេញ ត្រូវបាននាំយកមកនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនៃការទទួលអំណោយនេះ លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សប្បុរសជនផ្នែកសត្តឃាតនៅរាជធានីភ្នំពេញ ដែលបានផ្តល់អំណោយជាសាច់ជ្រូកចំនួន៥តោន ជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជនផ្នែកសត្តឃាតនៅរាជធានីភ្នំពេញ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ មកដល់ល្ងាចថ្ងៃ២៩ ធ្នូ ដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញបានដឹកយកសាច់ជ្រូក ទាំង៥តោននេះ ទៅបែងចែកបន្តដល់វីរកងទ័ពជួរមុខរួចរាល់ហើយ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះដែរ និងសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ទៀត ក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរកងទ័ពជួរមុខ វីរនគរបាលជាតិ និងពលរដ្ឋជាជនភៀសសឹក។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕












