ហាម៉ាស់ ទទួលស្គាល់ការស្លាប់របស់អ្នកនាំពាក្យ Abu Ubaida និងមេដឹកនាំហ្គាហ្សា Mohammed Sinwar (Video inside)

29-12-2025 22:29

(ហ្គាហ្សា)៖ ក្រុមហាម៉ាស់បានបញ្ជាក់ជាផ្លូវការនៅថ្ងៃចន្ទនេះថា អ្នកនាំពាក្យស្លាបយោធារបស់ខ្លួន លោក អាប៊ូ អ៊ូបៃដា (Abu Ubaida) និងមេដឹកនាំប្រចាំតំបន់ហ្គាហ្សា លោក ម៉ូហាម៉ាត់ ស៊ីនវ៉ា (Mohammed Sinwar) ពិតជាត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកាលពីដើមឆ្នាំនេះមែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៊ីស្រាអែលធ្លាប់បានអះអាងកាលពីខែឧសភាថា ខ្លួនបានសម្លាប់លោក ម៉ូហាម៉ាត់ ស៊ីនវ៉ា ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំកំពូលហាម៉ាស់ លោក យ៉ាយ៉ា ស៊ីនវ៉ា។ បីខែក្រោយមក អ៊ីស្រាអែលក៏បានប្រកាសថា បានសម្លាប់លោក អាប៊ូ អ៊ូបៃដា ផងដែរ ប៉ុន្តែទើបតែពេលនេះទេដែលហាម៉ាស់ចេញមុខទទួលស្គាល់៕