* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ថាមិនបារម្ភទេ ចំពោះសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ (Video inside)

30-12-2025 09:38

(PALM BEACH, Florida)​៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ បាននិយាយថារូបលោកមិនមានការព្រួយបារម្ភចំពោះការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់ ចិននៅជុំវិញកោះតៃវ៉ាន់នោះទេ ដែលនេះទំនងជាការច្រានចោលលទ្ធភាពដែលថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង អាចនឹងបញ្ជាឱ្យបើកការវាយប្រហារលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរពីអំពីសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ដែលបានឈានចូលថ្ងៃទី២ នៅថ្ងៃអង្គារនេះ។ «ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានាធិបតី ស៊ី (ជីនពីង)។ ខ្ញុំមិនជឿនោះទេថាគាត់ (លោក ស៊ី ជីនពីង) នឹងធ្វើវា»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយចង់សំដៅលើការវាយប្រហារ ណាមួយរបស់ចិនលើតៃវ៉ាន់។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរូបលោកមានការព្រួយបារម្ភចំពោះសមយុទ្ធយោធារបស់ចិនដែរឬទេ? លោក ត្រាំ បានឆ្លើយថា «គ្មានអ្វីធ្វើឱ្យខ្ញុំព្រួយបារម្ភឡើយ ពួកគេបានធ្វើសមយុទ្ធជើងទឹកអស់ជាង ២០ឆ្នាំមកហើយនៅក្នុងតំបន់នោះ ហើយឥលូវមនុស្សជាច្រើនមើលឃើញថាវាក៏មិនខុសប្លែកខ្លាំងកាលពីមុនៗនោះដែរ»។

ចិនដែលអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន កាលពីថ្ងៃចន្ទបានប្រកាសបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការហាត់សមពីរបៀបបិទខ្ទប់កំពង់ផែសំខាន់ៗ របស់តៃវ៉ាន់។ សមយុទ្ធរបស់ចិនទៀតសោតធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់​ ត្រាំ បានអនុម័តការលក់កញ្ចប់អាវុធដ៏ធំថ្មីមួយឱ្យតៃវ៉ាន់ និងចំពេលចិនកំពុងមានភាពតានតឹងជាមួយជប៉ុន បន្ទាប់ពី នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនបើកការវាយប្រហារណាមួយលើតៃវ៉ាន់៕