កិច្ចប្រជុំអំពីការងារជនបទនៃមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់អំពីការធ្វើការងារ «ជនបទ កសិកម្ម និងកសិករ» ឱ្យបានល្អ

30-12-2025 16:54

(ប៉េកាំង)៖ ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទនៃមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង។ កិច្ចប្រជុំនេះបានចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំ និងធ្វើឡើងក្នុងគោលបំណងអនុវត្តដោយស៊ីជម្រៅនូវស្មារតី នៃសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន និងសម័យប្រជុំពេញអង្គទាំងប៉ុន្មានលើកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវអធិប្បាយសំខាន់និងអនុសាសន៍ណែនាំសំខាន់ៗរបស់លោក Xi Jinping ស្តីពីការងារ “ជនបទ កសិកម្មនិងកសិករ” អនុវត្តស្មារតីនៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចនៃមជ្ឈិម វិភាគអំពីស្ថានភាពបច្ចុប្បន្ននិងបញ្ហាប្រឈមនានាប្រឈមមុខនៃការងារ “ជនបទ កសិកម្មនិងកសិករ”និងរៀបចំចាត់ចែងការងារ “ជនបទ កសិកម្មនិងកសិករ” នៅឆ្នាំ២០២៦។

លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជា ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារ “ជនបទ កសិកម្មនិងកសិករ” ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៦ជាការចាប់ផ្តើមនៃ “ផែនការ៥ឆ្នាំទី១៥” ការធ្វើការងារ “ជនបទ កសិកម្មនិងកសិករ”ឱ្យបានល្អមានសារសំខាន់ណាស់។

ត្រូវតែប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ សំដៅធ្វើទំនើបកម្ម វិស័យកសិកម្មនិងជនបទ ជំរុញយ៉ាងមុតមាំនូវការស្តារនិងអភិវឌ្ឍជនបទ ជំរុញការអភិវឌ្ឍរួមរវាងទីក្រុង និងជនបទ។ ត្រូវក្តាប់ការងារផលិតស្បៀងឱ្យបានល្អ លើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយគាំទ្រវិស័យកសិកម្ម ផ្តល់ផលប្រយោជន៍ដល់កសិករនិងជួយកសិករឱ្យបង្កើនប្រាក់ចំណូល ជំរុញការរក្សាតម្លៃកសិផលសំខាន់ក្នុងចន្លោះសមរម្យ។ត្រូវបន្តពង្រឹងនិងត្រួសត្រាយសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ ជំរុញការកសាងទីលំនៅដែលសមស្របនឹង ការរស់នៅនិងប្រកបអាជីវកម្ម និងកសាងជនបទដ៏ស្រស់ស្អាត ព្រមទាំងលើកកម្ពស់កម្រិតអភិបាលកិច្ចជនបទ៕

វិទ្យុមិត្តភាពកម្ពុជាចិន