* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រុស្ស៉ីបញ្ចេញវីដេអូបង្ហាញពីការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ Oreshnik នៅបេឡារុស (Video inside)

31-12-2025 09:40

(Reuters)៖ រុស្ស៉ីកាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ បានបញ្ចេញវីដេអូបង្ហាញពីអ្វីដែលខ្លួននិយាយថាជាការដាក់ពង្រាយប្រព័ន្ធមីស៊ីលនុយក្លេអ៊ែរល្បឿនលឿងជាសំឡេង Oreshnik នៅក្នុងប្រទេសបេឡារុស ជាចំណាត់ការមួយដើម្បីជំរុញសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារលើគោលដៅនៅទូទាំងតំបន់អឺរ៉ុប ក្នុងករណីសង្រ្គាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថានេះជាលើកដំបូងដែលក្រសួងការពារជាតិរុស្ស៉ីបានបង្ហាញពីប្រព័ន្ធយានចល័តមីស៊ីល Oreshnik ដែលលោកប្រធានាធិបតី ពូទីន ចាត់ទុកថា ជាមីស៊ីលខ្លាំងគ្មានគូប្រៀប ហើយគ្មានប្រព័ន្ធខែលប្រឆាំងមីស៊ីលណានាពេលបច្ចុប្បន្នអាចស្ទាប់ចាប់បាន។ មីស៊ីល Oreshnik ត្រូវបានរាយការណ៍ថាមានសមត្ថភាពហោះលឿនជាងសំឡេង១០ដង។

ក្រុមអ្នកវិភាគលោកខាងលិចយល់ថាការដាក់ពង្រាយប្រព័ន្ធមីស៊ីល Oreshnik នៅលើទឹកដីបេឡារុស ជាសញ្ញាមួយបង្ហាញថាទីក្រុងមូស្គូពឹងផ្អែករឹតតែខ្លាំងលើការសម្លុតគំរាមអាវុធនុយក្លេអ៊ែរ ខណៈ កំពុងព្យាយាមកំញើញ NATO កុំឱ្យបន្តផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែននូវអាវុធដែលមានសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី៕