អង់គ្លេសអំពាវនាវឱ្យមានការអត់ធ្មត់ ជុំវិញសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ (Video inside)
31-12-2025 10:29
(ឡុងដ៍)៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ បាននិយាយថាសមយុទ្ធយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់បានបង្កើនហានិភ័យនៃការផ្ទុះជម្លោះ និងបញ្ជាក់ឡើងវិញពីការអំពាវនាវឱ្យមានការអត់ធ្មត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បានគូសបញ្ជាក់ថា «សមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ក្នុងសប្ដាហ៍នេះបានបង្កើនភាពតានតឹង និងហានិភ័យ ផ្ទុះជម្លោះនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។ អ្នកនាំពាក្យរូបនេះបន្ថែមថាបញ្ហាតៃវ៉ាន់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ដោយមិនមាន ការគំរាមកំហែង ឬការសម្លុតគំរាមប្រើកម្លាំងបាយ។
តាមអ្នកនាំពាក្យដដែល អង់គ្លេសមិនគាំទ្រឡើយការប៉ុនប៉នណាមួយដើម្បីកែប្រែស្ថានភាពដើម ឬក៏សកម្មភាពដែលបង្កអស្ថិរភាព ហើយអំពាវនាវឱ្យមានការអត់ធ្មត់ និងចៀសវាងរាល់សកម្មភាពទាំងឡាយណា ដែលនាំឱ្យមានហានិភ័យបំផ្លាញដល់សន្តិភាព និងស្ថិរភាព៕




