* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រទេសចំនួន ១០ អះអាងថាស្ថានភាពមនុស្សធម៌នៅហ្កាហ្សា កាន់តែយ៉ាប់យ៉ឺនគួរឱ្យព្រួយបារម្ភ (Video inside)

31-12-2025 11:28

(ឡុងដ៏)៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ចក្រភពអង់គ្លេស កាណាដា បារាំង និងប្រទេសដទៃទៀត បានអំពាវនាវឱ្យអ៉ីស្រាអែលធ្វើសកម្មភាពជាបន្ទាន់ ដោយលើកឡើងពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅនៅតំបន់ហ្កាហ្សា ដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ ២០២៥។

តាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការបរទេសអង់គ្លេស អ៉ីស្រាអែល គួរតែអនុញ្ញាតឱ្យអង្គការមិនមែនរដ្ឋាភិបាល ធ្វើការនៅក្នុងប្រទេសអ៉ីស្រាអែល បានដោយងាយស្រួល និងយូរអង្វែង ហើយធានាថាអង្គការសហប្រជាជាតិ (UN) អាចបន្តការងាររបស់ខ្លួននៅក្នុងដែនដីប៉ាឡេស្ទីន។ រដ្ឋមន្រ្តីការបរទេសកាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អៀរឡង់ ជប៉ុន ន័រវែស ស្វីស នូវែលសេឡង់ និងអង់គ្លេស គូសបញ្ជាក់ថា «ភាពយ៉ាប់យ៉ឺននៃស្ថានភាពមនុស្សធម៌ហ្កាហ្សា នៅតែជាមហន្តរាយ។ អ៉ីស្រាអែលគួរតែលុបចោល ការរឹតបន្តឹងមួយចំនួន រួមទាំងសម្ភារវេជ្ជសាស្ត្រ និងជម្រក ក៏ដូចជាការបើកច្រកព្រំដែន ដើម្បីបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា»

គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងឈប់បាញ់គ្នា នៅក្នុងខែតុលា ពីរឆ្នាំបន្ទាប់ពីសង្រ្គាមដ៏បំផ្លាញនៅហ្កាហ្សា។ ក្រុមអ្នកឃ្លាំមើលស្ថានភាពអត់ឃ្លានជាសាកល បាននិយាយកាលពីថ្ងៃទី១៩ ខែធ្នូថា លែងមានទុរ្ភិក្សនៅហ្គាហ្សាទៀតហើយ បន្ទាប់ពីការផ្តល់អាហារមនុស្សធម៌ និងពាណិជ្ជកម្មមានភាពប្រសើរឡើងបន្ទាប់ពីបទឈប់បាញ់។

ក្រសួងការបរទេសអ៉ីស្រាអែល បានហៅសេចក្តីថ្លែងការណ៍រួមនោះថា ជាលំនាំនៃការរិះគន់បែបផ្តាច់ការ និងជាការទាមទារតែម្ខាងលើភាគីអ៉ីស្រាអែល ខណៈដែលមិនអើពើនឹងតម្រូវការចាំបាច់ ឱ្យក្រុមហាម៉ាសរំសាយអាវុធ៕