* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តៃវ៉ាន់នៅបន្តប្រុងជើងការខ្ពស់ ខណៈកងនាវាចិនដកថយទៅវិញ ក្រោយសមយុទ្ធយោធាទ្រង់ទ្រាយធំ (Video inside)

31-12-2025 14:00

(តៃប៉ិ)៖ នាថ្ងៃពុធនេះ តៃវ៉ាន់បាននៅរក្សាការប្រុងជើងការខ្ពស់ដដែល បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំសម្បើម នៅក្បែរដែនកោះនេះ កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥។

តៃវ៉ាន់បាននិយាយថា ស្ថានការណ៍ហាក់បានស្ងប់ស្ងាត់វិញហើយ ដោយនាវារបស់ចិន បាននិងកំពុងដកថយចេញទៅវិញ ក៏ប៉ុន្តែ​ទីក្រុងប៉េកាំងមិនទាន់បានប្រកាសពី ការបិទបញ្ចប់សមយុទ្ធរបស់ខ្លួនជាផ្លូវការនៅឡើយទេ ដូច្នេះហើយ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់​របស់យោធា និងឆ្មាំសមុទ្រតៃវ៉ាន់ នៅបន្តដំណើរការដដែល។ នាព្រឹកថ្ងៃពុធនេះ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះយោធាចិន ៧៧គ្រឿង រួមជាមួយនាវាទ័ពជើងទឹក និងឆ្មាំសមុទ្រចិន២៥គ្រឿង បានធ្វើប្រតិបត្តិការនៅក្បែរដែនកោះនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

អំឡុងសមយុទ្ធយោធាមានឈ្មោះថា Justice Mission 2025 កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍នេះ យោធាចិនបានបាញ់រ៉ុក្កែត​រាប់សិបគ្រាប់ សំដៅទៅកាន់តៃវ៉ាន់ ហើយបានដាក់ពង្រាយយន្តហោះ និងនាវាយោធាក្នុងចំនួនយ៉ាងច្រើន មកក្បែរដែនកោះនេះ ក្នុងសកម្មភាពដំឡើងសាច់ដុំ ដែលបានជំរុញឱ្យប្រទេសលោកខាងលិចមួយចំនួន ចេញមុខបង្ហាញក្តីបារម្ភ។ តៃវ៉ាន់ផ្ទាល់ បានថ្កោលទោស​សមយុទ្ធរបស់ចិនថា ជាការគំរាមកំហែងចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់ និងជាទង្វើបង្កហេតុច្បាស់ក្រឡែត។

គួរបញ្ជាក់ថា ចិនបានចាត់ទុកការធ្វើសមយុទ្ធរបស់ខ្លួន ជាចំណាត់ការចាំបាច់និងត្រឹមត្រូវ ដើម្បីរក្សាការពារអធិបតេយ្យជាតិ និង​បូរណភាពទឹកដីរបស់ខ្លួន ហើយវាគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់មួយ ប្រឆាំងនឹងចលនាចង់បានឯករាជ្យរបស់តៃវ៉ាន់ ព្រមទាំង​កម្លាំងជ្រៀតជ្រែកពីខាងក្រៅ៕