* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថាអត្រាអ្នកចូលរួមបោះឆ្នោតក្នុងដំណាក់កាលទី១ មានចំនួន៥២ភាគរយ (Video inside)

31-12-2025 14:35

(ណៃពិដោ)៖ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃពុធនេះ បានឱ្យដឹងថា ជាងពាក់កណ្តាល នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោតក្នុងដំណាក់កាលដំបូង នៃដំណើរការបោះឆ្នោតសកល ​សរុបមាន៣ដំណាក់កាល កាលពីចុងសប្តាហ៍មុន។ វាជាអត្រាទាបគួរឱ្យកត់សម្គាល់ បើប្រៀបធៀបជាមួយការបោះឆ្នោតសកល កាលពី២លើកកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥។

វាគឺជាការបោះឆ្នោតសកលដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ និងប្រព្រឹត្តទៅទាំងអំឡុងពេលប្រទេសមីយ៉ាន់ម៉ា​ កំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល។ ក្រុមអ្នកវិភាគរំពឹងថា គណបក្ស Union Solidarity and Development ដែលគាំទ្រដោយយោធា ហើយដឹកនាំដោយក្រុមឧត្តមសេនីយ៍ចូលនិវត្តន៍ នឹងវិលត្រឡប់មកកាន់អំណាច សាជាថ្មី។ អង្គការសហប្រជាជាតិ រួមជាមួយប្រទេសលោកខាងលិចមួយចំនួន និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ការបោះឆ្នោតនេះ មិនមានលក្ខណៈសេរី យុត្តិធម៌ ឬជឿទុកចិត្តបាននោះឡើយ ដោយសារគណបក្សនយោបាយនានា ដែលប្រឆាំងរបបយោធា មិនបានចូលរួមប្រកួតប្រជែង ហើយការរិះគន់ការបោះឆ្នោត ត្រូវបានចាត់ទុកជាទង្វើខុសច្បាប់។

អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានឱ្យដឹងថា មនុស្សជាង៦លាននាក់ ឬស្មើនឹង៥២.១៣ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូ នៅទូទាំងក្រុងចំនួន១០២។ លោក Zaw Min Tun បានធ្វើការកត់សម្គាល់ថា សូម្បីតែនៅក្នុងប្រទេសប្រជាធិបតេយ្យនិងអភិវឌ្ឍន៍ គឺនៅតែមានស្ថានការណ៍ ដែលអត្រា​អ្នកបោះឆ្នោត មានចំនួនមិនលើសពី៥០ភាគរយផង ដូច្នេះហើយអត្រាខាងលើនេះ គឺជាមោទនភាពមួយ។

គួរបញ្ជាក់ថា យោងតាមអង្គការ International Foundation for Electoral Systems ដែលមានមូលដ្ឋាននៅអាមេរិក អត្រាអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសកល នៅប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២០ និងឆ្នាំ២០១៥ គឺប្រហែល៧០ភាគរយ។ ការបោះឆ្នោតដំណាក់កាលបន្ទាប់ទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមករា និងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅក្រុងសរុបចំនួន​២៦៥ ក្នុងចំណោមក្រុងទាំង៣៣០ របស់មីយ៉ាន់ម៉ា ប៉ុន្តែរដ្ឋាភិបាលយោធា មិនមានការគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងអស់នោះ​​ឡើយ ដោយសារតែការប្រយុទ្ធគ្នាជាមួយ ក្រុមឧទ្ទាមប្រដាប់អាវុធ៕