អូស្រ្តាលី រិះគន់ការធ្វើសមយុទ្ធយោធាចិន ជុំវិញកោះតៃវ៉ាន់ (Video inside)

31-12-2025 15:19

(ស៉ីដនី)៖ នាថ្ងៃពុធ ទី៣១ ខែធ្នូនេះ ក្រសួងការបរទេសអូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ការធ្វើសមយុទ្ធយោធាចិន ជុំវិញកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ ដោយនិយាយថា «ធ្វើឱ្យមានអស្ថិរភាព»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មនៃទីក្រុងកង់បេរ៉ា បានលើកឡើងថា «អូស្រ្តាលី ជំទាស់ដាច់ខាតចំពោះ សកម្មភាពទាំងឡាយណា ដែលបង្កើនហានិភ័យនៃឧប្បតិ្តហេតុ ការគណនាខុស និងភាពតានតឹង»

សេចក្តីថ្លែងការណ៍ បានបន្ថែមថា «ភាពខ្វែងគំនិតគ្នា គួរតែត្រូវបានគ្រប់គ្រងដោយការសន្ទនា មិនប្រើកម្លាំងបាយ ឬការបង្ខិតបង្ខំ។ សមយុទ្ធនេះអាចធ្វើឱ្យមានភាពតានតឹងក្នុងតំបន់»