* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UN ថ្កោលទោសអ៉ីស្រាអែល ជុំវិញការដកហូតសិទ្ធិ របស់ទីភ្នាក់ងារជួយជនភៀសខ្លួនប៉ាឡេស្ទីនទាំងស្រុង (Video inside)

31-12-2025 16:08

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានព្រមានថា សកម្មភាពថ្មីៗរបស់អ៉ីស្រាអែល ប្រឆាំងទីភ្នាក់ងារជួយភៀសខ្លួនប៉ាឡេស្ទីន UNRWA ជាការប្រថុយនឹងផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជុំវិញការផ្តល់សេវាមូលដ្ឋានដូចជាការអប់រំ និងការថែទាំសុខភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ ២០២៥។

សភាអ៉ីស្រាអែល កាលពីថ្ងៃចន្ទ បានអនុម័តច្បាប់ដែលដកហូតសិទ្ធិការទូតរបស់ទីភ្នាក់ងារ UNRWA ជាផ្លូវការ និងរារាំងក្រុមហ៊ុនអ៉ីស្រាអែលពីការផ្តល់ទឹក ឬអគ្គិសនីដល់ស្ថាប័ននៃទីភ្នាក់ងារនេះ។ តាម UNRWA ច្បាប់នេះនឹងធ្វើឱ្យអាជ្ញាធរអ៉ីស្រាអែល កាន់តែមានអំណាចលើការដកហូតទ្រព្យសម្បត្តិរបស់ UNRWA ដែលមានស្នាក់ការនៅទីក្រុង East Jerusalem រួមទាំងទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់ៗ។

លោក Philippe Lazzarini ប្រធាន UNRWA បានចាត់ទុកថាវាជាយុទ្ធនាការជាប្រព័ន្ធ ដើម្បីបង្ខូចកិត្តិយស UNRWA និងរារាំងតួនាទីស្នូលនៃទីភ្នាក់ងារមួយ ដែលបានដើរតួផ្តល់ជំនួយ អភិវឌ្ឍធនធានមនុស្ស និងផ្តល់សេវាកម្មដល់ជនភៀសខ្លួនប៉ាឡេស្ទីន។ លោក Filippo Grandi ប្រធានទីភ្នាក់ងារជនភៀសខ្លួន UNHCR និងជាអតីតប្រធាន UNRWA ក៏បានសម្តែងការខកចិត្តចំពោះចំណាត់ការនេះផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានចោទប្រកាន់ UNRWA ថាបានជួយបិទបាំងឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ជាមួយការអះអាងថាបុគ្គលិក UNRWA មួយចំនួន បានចូលរួមក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមនេះលើប្រទេសអ៉ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅហ្កាហ្សា៕