ដានជើងរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងឆ្នាំ២០២៥

31-12-2025 17:01

(ប៉េកាំង)៖ ឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយនៃផែនការប្រាំឆ្នាំលើកទី១៤ និងជាឆ្នាំសម្រាប់រៀបចំផែនការប្រាំឆ្នាំលើកទី១៥ ហើយក៏ជាឆ្នាំដ៏សំខាន់មួយសម្រាប់ការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងជំរុញឱ្យការធ្វើទំនើបកម្មតាមបែបផែនចិនវិវឌ្ឍទៅមុខ ប្រកបដោយស្ថិរភាព។ ក្នុងឆ្នាំនេះ លោក Xi Jinping តែងគិតគូដល់ប្រជាជននិងការអភិវឌ្ឍជាតិជានិច្ច លោកបានធ្វើដំណើរចុះត្រួតពិនិត្យការងារ នៅតំបន់នានានៃប្រទេសចិន ។

ពិធីដង្ហែក្បួនព្យុហយាត្រាដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស បានបើកធ្វើនៅទីលានធានអានមិន ក្រុងប៉េកាំង កាលពីថ្ងៃទី ៣ ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា " និន្នាការនៃការស្តារភាពរុងរឿងរបស់ ប្រទេសជាតិឡើងវិញ គឺមិនអាចរារាំងបាន ! ។”

ខណៈពេលខួបទី ៦០ នៃការបង្កើតភូមិភាគស្វយ័ត Xizang និងខួបទី ៧០ នៃការបង្កើតភូមិភាគស្វយ័តស៊ីនជាំង លោក Xi Jinping បានដឹកនាំគណៈប្រតិភូមជ្ឈិមចូលរួមពិធីអបអរសាទរ ដែលបានតម្រង់ទិសសម្រាប់ការពង្រឹងស្មារតីសហគមន៍ របស់ប្រជាជាតិចិន និងជំរុញការអភិវឌ្ឍការងារជនជាតិរបស់បក្ស ប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី។

កិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០បានពិភាក្សា និងអនុម័ត «សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការកំណត់ផែនការប្រាំឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។ ឯកសារសំណើរនេះបានបញ្ចប់ក្រោមការដឹកនាំ និងការណែនាំដោយផ្ទាល់របស់លោក Xi Jinping ដែលជាផែនការគោលសម្រាប់ដំណើរថ្មីរយៈពេល ៥ ឆ្នាំ ។

នៅឆ្នាំ២០២៦ ប្រជាជនចិននឹងរួបរួមគ្នាកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានវឌ្ឍនភាពជាបន្តបន្ទាប់ ធ្វើឱ្យប្លង់ដ៏អស្ចារ្យនេះក្លាយជាការពិតជាបណ្តើរៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន