ទស្សនាវដ្ដី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping ក្រោមចំណងជើងថា «រៀនសូត្រនិងអនុវត្តឱ្យបានល្អ នូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០»

31-12-2025 17:45

(ប៉េកាំង)៖ ទស្សនាវដ្តី Qiushi ដែលនឹងចេញផ្សាយនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិន ក្រោមចំណងជើងថា «រៀនសូត្រនិងអនុវត្តឱ្យបានល្អនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ២០»

អត្ថបទបានគូសបញ្ជាក់ថា ក្នុងដំណើរការសម្រេចបាននូវសង្គមនិយមទំនើប ជាមូលដ្ឋានក្នុងអំឡុងពេល «ផែនការជាតិ ៥ ឆ្នាំទី ១៥» ជាខណៈពេលដ៏សំខាន់សម្រាប់បន្តវេនបុព្វហេតុចាស់និងត្រួសត្រាយបុព្វហេតុថ្មី។ សំណើអំពីផែនការជាតិ ៥ឆ្នាំទី ១៥ បានកំណត់ពីភារកិច្ចជាយុទ្ធសាស្ត្រដែលដើរតួនាទីដឹកនាំ ជំរុញនិងគាំទ្រ ចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន យើងត្រូវអនុវត្តយ៉ាងជាក់លាក់។ ប្រទេសចិនកំពុងស្ថិតនៅដំណាក់កាល ដែលមានទាំងឱកាសជាយុទ្ធសាស្ត្រនិងការសាកល្បង ពីហានិភ័យ ហើយកត្តាមិនប្រាកដប្រជានិងពិបាកប៉ាន់ប្រមាណបានកើនឡើង ដូច្នេះចាំបាច់ត្រូវប្រមូលផ្តុំកម្លាំង ផ្តោតលើការងារសំខាន់របស់ខ្លួន ការដឹកនាំរបស់បក្សត្រូវអនុវត្តក្នុងដំណើរការទាំងមូល នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។ ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមុតមាំមិនងាករេ។ លើសពីនេះទៀត ចាំបាច់ត្រូវបន្តគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ ព្រោះការគ្រប់គ្រងបក្សកាន់តែមានប្រសិទ្ធភាព នោះការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនឹងទទួលបាន ការធានារ៉ាប់រងកាន់តែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន