* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហភាពអឺរ៉ុបព្រមានអ៊ីស្រាអែលថា ការបិទអង្គការជំនួយនឹងរារាំងការសង្គ្រោះជីវិតនៅហ្គាហ្សា (Video inside)

31-12-2025 18:38

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បានព្រមាននៅថ្ងៃពុធនេះថា ការគំរាមកំហែងរបស់អ៊ីស្រាអែលក្នុងការផ្អាកអង្គការជំនួយជាច្រើននៅតំបន់ហ្គាហ្សាចាប់ពីខែមករា នឹងរារាំងជំនួយ «សង្គ្រោះជីវិត» មិនឱ្យទៅដល់ដៃប្រជាជនដែលកំពុងត្រូវការចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកស្រី ហាដចា ឡាហ៍ប៊ីប (Hadja Lahbib) ប្រធានផ្នែកមនុស្សធម៌ EU បានសរសេរនៅលើបណ្តាញសង្គម X ថា «EU បានបញ្ជាក់ច្បាស់ហើយថា ច្បាប់ចុះបញ្ជីអង្គការក្រៅរដ្ឋាភិបាល (NGO) មិនអាចអនុវត្តក្នុងទម្រង់បច្ចុប្បន្នបានទេ...ច្បាប់មនុស្សធម៌អន្តរជាតិមិនទុកកន្លែងសម្រាប់ការសង្ស័យទេ។ ជំនួយត្រូវតែទៅដល់អ្នកដែលត្រូវការ»

ការព្រមាននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែលបានប្រកាសថា អង្គការដែលបដិសេធមិនបញ្ជូនបញ្ជីឈ្មោះបុគ្គលិកប៉ាឡេស្ទីនរបស់ពួកគេ ដើម្បីត្រួតពិនិត្យទំនាក់ទំនងភេរវកម្ម នឹងត្រូវដកហូតអាជ្ញាប័ណ្ណនៅថ្ងៃទី១ មករា ហើយត្រូវបញ្ឈប់សកម្មភាពនៅត្រឹមថ្ងៃទី១ មីនា។ អ៊ីស្រាអែលបានចោទប្រកាន់ចំៗទៅលើអង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) ថាបានជួលបុគ្គលដែលមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធ។

អង្គការសហប្រជាជាតិ និង NGO បានលើកឡើងថា បច្ចុប្បន្នមានរថយន្តដឹកជំនួយតែ ១០០ ទៅ ៣០០គ្រឿងប៉ុណ្ណោះដែលចូលហ្គាហ្សាក្នុងមួយថ្ងៃ ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់កំណត់ចំនួន ៦០០គ្រឿង។ ទោះជាយ៉ាងណា អ៊ីស្រាអែលអះអាងថាខ្លួនបានអនុញ្ញាតឱ្យចូលជាមធ្យម ៦០០គ្រឿងក្នុងមួយថ្ងៃ៕