* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ស៊ី ជីនពីង សន្យាដាក់ចេញគោលនយោបាយសកម្មបន្ថែមទៀតដើម្បីជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦

31-12-2025 21:34

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យានៅថ្ងៃពុធនេះថា នឹងដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែល «សកម្មជាងមុន» នៅឆ្នាំ២០២៦ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ លោកក៏បានបញ្ជាក់ដែរថា ប្រទេសចិនកំពុងស្ថិតនៅលើគន្លងត្រឹមត្រូវដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥% សម្រាប់ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសារលិខិតជូនពរឆ្នាំថ្មីតាមទូរទស្សន៍រដ្ឋ CCTV លោក ស៊ី បានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនត្រូវបានគេរំពឹងថានឹងកើនដល់ ១៤០ទ្រីលានយន់ (ប្រហែល ២០ទ្រីលានដុល្លារអាមេរិក) នៅឆ្នាំនេះ ដោយវិស័យការពារជាតិ និងវិទ្យាសាស្ត្របច្ចេកវិទ្យាបានឈានដល់កម្រិតថ្មីមួយ។

ទោះបីជាសេដ្ឋកិច្ចចិនប្រឈមមុខនឹងសម្ពាធពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក វិបត្តិអចលនទ្រព្យ និងការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុកនៅឆមាសទីពីរនៃឆ្នាំ២០២៥ ក៏ដោយ ក៏លោក ស៊ី បានអះអាងថា សេដ្ឋកិច្ចនៅតែបង្ហាញពីភាពធន់ដ៏រឹងមាំ។

លោកប្រធានាធិបតីចិន មិនបានបញ្ចេញគោលនយោបាយជាក់លាក់ណាមួយទេ ប៉ុន្តែបានប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពសេដ្ឋកិច្ច ខណៈរក្សា «កំណើនសមហេតុផល» និងបន្តជំរុញគោលដៅ «វិបុលភាពរួម» ព្រមទាំងរក្សាសុខដុមរមនាសង្គម៕