* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ ព្យាយាមសម្រុកចូលអគាររដ្ឋាភិបាល ខណៈបាតុកម្មរឿងសេដ្ឋកិច្ចឈានចូលថ្ងៃទី៤

31-12-2025 21:45

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមអ្នកតវ៉ាបានព្យាយាមវាយសម្រុកចូលអគាររដ្ឋាភិបាលមូលដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Fasa ខេត្ត Fars ភាគខាងត្បូងប្រទេស។ នេះគឺជាថ្ងៃទី៤ ហើយនៃបាតុកម្មប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ដែលបានរីករាលដាលពីទីក្រុងតេហេរ៉ង់ទៅកាន់តំបន់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

អភិបាលក្រុង Fasa បានទទួលស្គាល់ថា ការតវ៉ានេះបង្កឡើងដោយបញ្ហាអតិផរណា និងស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែបានចោទប្រកាន់ថាមាន «បុគ្គលដែលទទួលឥទ្ធិពលពីបណ្តាញអរិភាព» ចូលរួម។ អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំនៃក្រុមអ្នកតវ៉ាដែលជាស្ត្រីវ័យ ២៨ឆ្នាំម្នាក់ រួមទាំងមនុស្ស ៤នាក់ផ្សេងទៀត ខណៈកងកម្លាំងសន្តិសុខ ៣នាក់បានរងរបួស។

ឆ្លើយតបនឹងស្ថានការណ៍នេះ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសជំហរមិនធម្មតាមួយ ដោយសន្យាបង្កើត «យន្តការសន្ទនា» ជាមួយតំណាងអ្នកតវ៉ា ជាជាងការបង្ក្រាបដោយហិង្សាដូចពេលមុនៗ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចអ៊ីរ៉ង់កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយរូបិយប័ណ្ណរីអាល (Rial) បានធ្លាក់ចុះតម្លៃជិតពាក់កណ្តាលធៀបនឹងដុល្លារក្នុងឆ្នាំ២០២៥ ហើយអត្រាអតិផរណាបានកើនដល់ ៤២.៥% កាលពីខែធ្នូ ក្រោមទណ្ឌកម្មអន្តរជាតិ៕