លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦
31-12-2025 22:31
(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៦ នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែធ្នូ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណិត។
សុន្ទរកថារបស់លោក Xi Jinping មានដូចតទៅ៖
ជម្រាបសួរ លោក លោកស្រី និងមិត្តភក្តិគ្រប់រូប៖
ខណៈពេលឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ឈានចូលមកដល់ ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរដល់អ្នកទាំងអស់គ្នា ពីទីក្រុងប៉េកាំង។ ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំទី ១៤ របស់ចិន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក យើងបានធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គនានា និងសម្រេចបានគោលដៅតាមផែនការដោយគាប់ប្រសើរ ដែលបានបោះជំហានដ៏រឹងមាំក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ទំហំសរុបនៃសេដ្ឋកិច្ចចិនទទួលបាន សមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៥។
កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារជាតិនិងកម្លាំង ជាតិចម្រុះបានឡើងដល់កម្រិតថ្មី។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្តអភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្ត អភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។
ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ហើយសមិទ្ធផលទាំងនេះក៏ទទួលបានដោយលំបាកដែរ ។ អ្នកទាំងអស់គ្នា បានតស៊ូព្យាយាមដោយមានការលះបង់ ដើម្បីកសាងប្រទេសចិនដ៏រីកច្រើន ។ ខ្ញុំសូមសម្តែងគារវកិច្ចចំពោះអ្នកតស៊ូព្យាយាមគ្រប់រូប ដែលបានធ្វើការលះបង់ដ៏លំបាក ។
ក្នុងឆ្នាំនេះ អ្វីដែលគួរឱ្យយើងចងចាំបំភ្លេចមិនបាន គឺយើងបានរៀបចំធ្វើពិធីដង្ហែក្បួនព្យុ ហយាត្រារំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស បង្កើតទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ។ ពិធីដង្ហែក្បួនព្យុហយាត្រាមានភាពឱឡារិកនិងអស្ចារ្យ ជ័យជម្នះដ៏រុងរឿងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជារៀងរហូត ដែលបានលើកទឹកចិត្តឱ្យកុលបុត្រកុលធីតាចិនចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណ្ឌន្ធរបស់វីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ក៏ដូចជាប្រមូលផ្តុំកម្លាំងយ៉ាងខ្លាំងក្លា សម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។
យើងបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយផ្អែកលើនវានុវត្តន៍ ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយនឹង ឧស្សាហកម្ម សមិទ្ធផលនៃការច្នៃប្រឌិត បានលេចចេញជាបន្តបន្ទាប់ ភាពវៃឆ្លាតសប្បនិម្មិត និងម៉ូតែលធំទទួលបានការរីកចម្រើនឥតឈប់ឈរ ការស្រាវជ្រាវនិងអភិវឌ្ឍបន្ទះឈីបដោយស្វ័យភាពទទួលបានសមិទ្ធផលថ្មី ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចមួយ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចដែលមានកម្លាំងនវានុវត្តន៍កើនឡើងខ្ពស់បំផុត ។ យានអវកាស Tianwen-2បានចាប់ផ្តើមដំណើររុករកនៅលំហអវកាស គម្រោងវារីអគ្គិសនី Yaluzangbuកំណាត់ក្រោមបានចាប់ផ្តើមការសាងសង់ នាវាចម្បាំងផ្ទុកយន្តហោះដែលបំពាក់ប្រពន្ធបាញ់បង្ហោះដោយបច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិចទី១ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់កុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌។
នវានុវត្តន៍បានជំរុញការបង្កើត កម្លាំងផលិតកម្មគុណភាពថ្មី ហើយក៏បានធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរបែប ។
យើងបានកសាងផ្ទះខាងវិញ្ញាណដោយផ្អែកលើវប្បធម៌។ ដំណើរទេសចរណ៍នៅសារមន្ទីរ និងទីតាំងបេតិកភណ្ឌវប្បធ៌អរូបី មានភាពពេញនិយមជាបន្តបន្ទាប់ គម្រោងរបស់ចិនត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហ្គេមវូខុងនិងភាពយន្តគំនូរជីវចលរឿង Nazha មានប្រជាប្រិយភាពលើពិភពលោកទាំងមូល វប្បធម៌បុរាណចិនមានភាពពេញនិយម ក្នុងចំណោមយុវជន ។ ទីផ្សារទេសចរណ៍វប្បធម៌មានភាពក្តៅគគុក ។ ការប្រកួតកីឡាបាល់ទាត់និងបាល់បោះក្នុងក្រុងនិងភូមិនានាបានក្លាយជានិមិត្តសញ្ញាប្រចាំតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា ហើយកីឡាព្រិលទឹកកកបានជំរុញទីផ្សារទេសចរណ៍រដូវរងា ។ វប្បធម៌ចិនបែបប្រពៃណីនិងទំនើប បានរួមបញ្ចូលជាមួយគ្នា ដែលរំលេចពីភាពត្រចះត្រចង់កាន់តែខ្លាំង។
យើងរួមគ្នាបង្កើតនិងចែករំលែកជីវភាពដ៏ល្អបវរជាមួយគ្នា ។ ខ្ញុំបានធ្វើដំណើរទៅភូមិភាគស្វយ័ត Xizang និង Xinjiang ដើម្បីចូលរួមពិធីអបអរសាទរ ។ ពីតំបន់ព្រិលខ្ពង់រាបដល់ ភ្នំ Tianshan មហាជនគ្រប់ជនជាតិបានរូបរួមគ្នាដូចគ្រាប់ផ្លែទទឹម ពួកគេបានច្រៀងចម្រៀង រាំរបាំយ៉ាងសប្បាយរីករាយដើម្បីសម្តែងការស្រឡាញ់ចំពោះមាតុប្រទសនិងជីវភាពមានសុភមង្គល ។ រឿងរបស់ប្រជាជនគ្មានរឿងតូចតាចនោះទេ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រកបអាជីពថ្មី ទទួលបានការធានាថែមមួយកម្រិត ទៀត។
ការជួសជុលលំនៅដ្ឋានចាស់ៗបានផ្តល់ភាពងាយស្រួលដល់មនុស្សវ័យជរា ។ គ្រួសារដែលមានទារកទទួលបានប្រាក់ឧបត្ថម្ភ ៣០០ យាន់ក្នុងមួយខែ ។ គ្រួសារនីមួយៗ មានជីវភាពរស់នៅដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទើបប្រទេសជាតិ ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។ យើងបន្តបើកទូលាយចំពោះ ក្រៅប្រទេស ។ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin និងកិច្ចប្រជុំសកលស្តីពីស្ត្រីបានបើកធ្វើដោយជោគជ័យ ។ កំពង់ផែ ពាណិជ្ជកម្មសេរីហៃណានបានចាប់ដំណើរការ នូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល ។ ដើម្បីឆ្លើយតបបម្រែបម្រួលអាកាសធាតុឱ្យបានល្អ ប្រទេសចិនបានប្រកាសពីការរួមចំណែកដោយម្ចាស់ការជុំថ្មី។ បន្ទាប់ពី «គំនិតផ្តួចផ្តើមសកលចំនួន៣» ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែប្រកបដោយយុត្តិធម៌និងសមហេតុផល។
ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្មុគស្មាញ តំបន់មួយចំនួននៅតែមានសង្គ្រាមដដែល ។ ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ហើយរីករាយធ្វើការជាមួយប្រទេសនានា ដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក និងជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ។
មុននេះមិនជាយូរប៉ុន្មាន ខ្ញុំបានចូលរួមពិធីបើកការប្រកួតកីឡាជាតិចិន ។ ខេត្តក្វាងទុង ហុងកុងនិងម៉ាកាវបានរួមសហការគ្នា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះយ៉ាងជោគជ័យ ពិតជារឿងគួរឱ្យរីករាយ ។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង ពីរ»ដោយម៉ឺងម៉ាត់មិនងាករេ គាំទ្រហុងកុងនិងម៉ាកាវឱ្យចូលរួមក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ដើម្បីរក្សាភាពរុងរឿងនិងស្ថិរភាពយូរអង្វែង។ ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានសាច់ឈាមតែមួយ និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមប្រទេសជាតិ គឺមិនអាចរារាំងបានជាដាច់ខាត។
គណៈបក្សទទួលបានវឌ្ឍនភាព ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍ ។ យើងបានអនុវត្តយ៉ាងស៊ីជម្រៅនូវការអប់រំ និងរៀនសូត្រពីស្មារតីនៃបទប្បញ្ញតិ ៨ មាត្រានៃមជ្ឈិមបក្ស ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ជំរុញស្វ័យបដិវត្ត ឥរិយាបថក្នុងបក្សនិងរដ្ឋបន្តវិវឌ្ឍទៅរកនិន្នាការល្អ ។ ត្រូវប្រកាន់ខ្ជាប់បំណងដើមនិងបេសកកម្ម ខិតខំជំរុញការអភិវឌ្ឍជានិរន្តរភាពរបស់បក្ស មិនឱ្យប្រជាជនខកបំណង។
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ ។ អ្នកដែលចង់បានភាពជោគជ័យក្នុងកិច្ចការអ្វីៗត្រូវតែមានផែនការជាមុន ហើយរាល់ជំហាននីមួយៗត្រូវដើរតាមគោលដៅ ដែលបានគ្រោងទុក ។ យើងត្រូវផ្តោតលើគោលដៅនិងភារកិច្ច ពង្រឹងជំនឿចិត្ត តស៊ូព្យាយាមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយគ្រប់ជ្រុងជ្រោយ ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា បន្តចារទំព័រថ្មីនៃអច្ឆរិយចិន ។
ការស្វែងរកសុបិនទោះមានចម្ងាយឆ្ងាយយ៉ាងណាក្តី ក៏ត្រូវបោះជំហានទៅមុខ ។ យើង ត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើកនិងខិតខំបំពេញភារកិច្ចដូចសេះដែលបំផាយទៅ មុខ នាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន ក្តីសុបិននិងសុភមង្គលរបស់យើង ធ្វើឱ្យចក្ខុវិស័យដ៏អស្ចារ្យក្លាយជាការពិតដ៏ល្អបវរ។
ពន្លឺថ្ងៃនៃឆ្នាំថ្មីឆ្នាំសកលជិតនឹងរះឡើងហើយ សូមប្រសិទ្ធពរប្រទេសជាតិមានការអភិវឌ្ឍដ៏អស្ចារ្យ ប្រជាជនមានជីវភាពធូរធា ។ ជូនពរអ្នកទាំងអស់គ្នាមានសិរីមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច អ្វីៗអាចសម្រេចបានដូចក្តីប្រាថ្នា !
វិទ្យុមិត្តភាពកម្ពុជាចិន




