* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តៃវ៉ាន់ ប្ដេជ្ញាការពារអធិបតេយ្យ ក្រោយសមយុទ្ធយោធារបស់ចិន (Video inside)

01-01-2026 10:47

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមករា បាននិយាយថាកោះតៃ​វ៉ាន់មានការប្ដេជ្ញាចិត្តដើម្បីការពារអធិបតេយ្យរបស់ខ្លួន ហើយពង្រឹងសមត្ថភាពការពារជាតិ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មីផ្សាយចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់ ក្នុងទីក្រុងតៃប៉ិ លោក Lai បានលើកឡើងថាសហគមន៍អន្តរជាតិកំពុងតាមមើលថាតើប្រជាជនតៃវ៉ាន់មានការប្ដេជ្ញាចិត្ត ដើម្បីការពារខ្លួនឯងឬក៏យ៉ាងណា? លោក Lai បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតី ខ្ញុំតែងតែបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ខ្ញុំ ដើម្បីការពារដាច់ខាតនូវអធិបតេយ្យជាតិ និងពង្រឹងសមត្ថភាពការពារជាតិ»។ លោកបន្តថាតៃវ៉ាន់ចាំបាច់ត្រូវតែបង្កើនកញ្ចប់ថវិកាយោធា ជាមួយការជំរុញឱ្យគណបក្សប្រឆាំងគាំទ្រផែនការរបស់លោកក្នុងការជំរុញការចំណាយរបស់តៃវ៉ាន់ លើកញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ជាសំណើមួយដែលកំពុងជាប់គាំងក្នុងរដ្ឋសភាជាទីដែលក្រុមគណបក្សប្រឆាំងតៃវ៉ាន់កំពុងក្ដាប់សំឡេងភាគច្រើន។

គួរបញ្ជាក់ថា លោក Lai ក៏បានលើកឡើងផងដែរអំពីការព្រមានដែលថាលោកប្រធានាធិបតី ស៊ី ជីនពីង បានចេញបញ្ជាឱ្យយោធាចិនត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីវាយយកតៃវ៉ាន់ នៅឆ្នាំ២០២៧។ ដូច្នេះសម្រាប់លោក Lai ឆ្នាំ២០២៦នឹងក្លាយជាពេលវេលាដ៏សំខាន់មួយសម្រាប់តៃវ៉ាន់ ហើយតៃវ៉ាន់ត្រូវតែត្រៀមផែនការសម្រាប់ស្ថានការណ៍អាក្រក់ ប៉ុន្តែលោកនៅតែសង្ឃឹម សម្រាប់រឿងល្អៗ៕