* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Macron៖ សម្ព័ន្ធមិត្តនឹងធ្វើការប្ដេជ្ញាចិត្តចំពោះការការពារអ៊ុយក្រែន​ ក្នុងកិច្ចប្រជុំនៅថ្ងៃទី៦ ខែមករា (Video inside)

01-01-2026 15:26

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថាកិច្ចប្រជុំរបស់ក្រុមមេដឹកនាំអឺរ៉ុបក្នុងទីក្រុងប៉ារីស នៅថ្ងៃទី៦ ខែមករា នឹងធ្វើការប្ដេជ្ញាចិត្តចំពោះការការពារអ៊ុយក្រែន នៅបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៉ីសម្រេចបានដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Macron ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្ទរកថាឆ្នាំថ្មីមួយកាលពីថ្ងៃពុធ ទី៣១ ខែធ្នូ។ លោក Macron បានកោះប្រជុំក្រុមចម្រុះមួយមានឈ្មោះក្រុមចម្រុះនៃឆន្ទៈនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ក្រុមចម្រុះនេះដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង រួមជាមួយបណ្ដាប្រទេសច្រើនជាង៣០ផ្សេងទៀត។ «នៅថ្ងៃទី៦ ខែមករា ក្នុងទីក្រុងប៉ារីស បណ្ដារដ្ឋអឺរ៉ុប និងសម្ព័ន្ធមិត្តជាច្រើននឹងធ្វើការប្ដេជ្ញាចិត្តយ៉ាង រឹងមាំដើម្បីការពារអ៊ុយក្រែន និងធានាឱ្យបាននូវភាពយុត្តិធម៌ និងសន្តិភាពយូរអង្វែងនៅលើទ្វីបអឺរ៉ុបរបស់យើង»។ នេះជាការគូសបញ្ជាក់របស់លោក Macron។

កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ មេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបជាច្រើនក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសបាននិយាយថាមានការឯកភាពគ្នាយ៉ាងរឹងមាំមួយជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំមួយក្នុងទីក្រុងបែរឡាំង និងបានគូសបញ្ជាក់គោលដៅមួយចំនួនសម្រាប់ភាគីទាំងសងខាងធ្វើការឆ្ពោះទៅមុខ ក្នុងនោះរួមមានការប្ដេជ្ញាចិត្តគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កងកម្លាំងរក្សាសន្តិភាពដឹកនាំដោយអឺរ៉ុប និងការធានាសន្តិសុខ ប្រសិនបើអ៊ុយក្រែនរងការវាយប្រហារសាជាថ្មី៕