មនុស្សយ៉ាងហោច ៤០នាក់ស្លាប់ និង១០០នាក់រងរបួស ក្នុងគ្រោះអគ្គិភ័យមួយនៅស្វីស អំឡុងពីធីជប់លៀងអបអរឆ្នាំថ្មី (Video inside)
01-01-2026 19:34
(Reuters)៖ អាជ្ញាធរនៅក្នុងប្រទេសស្វីសបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ថាមនុស្សយ៉ាងហោច៤០នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងនោះភាគច្រើនរងរបួសធ្ងន់ នៅក្នុងគ្រោះអគ្គីភ័យដែលបានកើតឡើងនៅឯរីសតមួយកន្លែងអំឡុងពីធីជប់លៀងអបអរសារទរថ្ងៃចូលឆ្នាំថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អគ្គិភ័យខាងលើបានកើតឡើងនៅម៉ោង១៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ នៅក្នុងបារកម្សាន្តមួយឈ្មោះ Le Constellation ស្ថិតនៅក្នុងរីសតជិះស្គីមួយក្នុងទីក្រុង Crans-Montana នៃភាគនិរតីប្រទេសស្វីស។ មូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យនេះកើតឡើងមិនទាន់ត្រូវបានកំណត់នៅឡើយទេ តែអាជ្ញាធរបាននិយាយថាវាទំនងជាឧប្បត្តិហេតុ។
តាមក្រុមមន្ត្រីស្វីស មានមនុស្សយ៉ាងហោច ១០០នាក់ ក៏បានរងរបួសផងដែរ ក្នុងនោះភាគច្រើនរបួសធ្ងន់៕








