* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូនស្រីរបស់លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចជាសាធារណៈលើកដំបូង ទៅកាន់វិមានបូជនីយដ្ឋាន Kumsusan (Video inside)

02-01-2026 08:38

(សេអ៊ូល)៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានឈ្មោះថា Ju Ae ដែលត្រូវបានគេប្រមើលមើលថាអាចនឹងក្លាយជាអ្នកស្នងតំណែងពីរូបលោក បានអមដំណើរឪពុក និងម្ដាយដោយធ្វើដំណើរទស្សនកិច្ចជាសាធារណៈលើកដំបូងបំផុតរបស់នាងទៅកាន់វិមានបូជនីយដ្ឋាន Kumsusan ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អតីតមេដឹកនាំរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ចេញរូបភាពនៃដំណើរទស្សនកិច្ចខាងលើនៅថ្ងៃសុក្រ ទី២ ខែមករា។ កូនស្រីលោក គីម ជុងអ៊ុន ឈ្មោះ Ju Ae បានបង្ហាញខ្លួនកាន់តែ ច្រើនឡើងតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្នុងពេល៣ឆ្នាំចុងក្រោយនេះដោយធ្វើឱ្យក្រុមអ្នកវិភាគខ្លះ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងសង្ស័យថាក្មេងស្រីរូបនេះប្រហែលជាត្រូវបាន ជ្រើសរើសជាអ្នកស្នងតំណែងបន្តពីលោក គីម ជុងអ៊ុនក្លាយជាមេដឹកនាំជំនាន់ទី៤នៃគ្រួសារគីម នៅពេលអនាគត។

តាម KCNA លោក គីម ក៏ត្រូវបានអមដំណើរផងដែរដោយភរិយា និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១ ខែមករា ទៅកាន់វិមានបូជនីយដ្ឋាន Kumsusan។ Kim Ju ‍Ae ដែលត្រូវបានគេជឿជាក់ថាបានកើតនៅដើមទសវត្សរ៍ឆ្នាំ២០១០ ក៏បានចូលរួមក្នុងពិធីអបអរសាទរឆ្នាំថ្មីជាមួយ លោក គីម ជុងអ៊ុនផងដែរកាលពី ថ្ងៃព្រហស្បតិ៍។ កាលពីខែកញ្ញា ឆ្នាំមុនវិញ នាងបានអមដំណើរឪពុកក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនហើយដែលនេះជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបំផុត របស់នាង។

ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់វិមាន Kumsusan ដើម្បីគោរពវិញ្ញាណក្ខន្ធជីតា គឺលោក គីម អ៊ីលស៊ុង និងឪពុកគឺលោក គីម ជុងអ៊ីល ក្នុងថ្ងៃដ៏សំខាន់ និងខួបអនុស្សាវរីយ៍ធ្វើឡើងក្នុងចេតនាបង្ហាញពីអំណាចគ្រួសារត្រកូលគីមដែលកំពុងគ្រប់គ្រងកូរ៉េខាងជើងជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងមិនដែលបញ្ជាក់ថាតើកូនស្រី របស់លោក គីម មានអាយុប៉ុន្មានហើយនោះទេ៕