* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហរដ្ឋអាមេរិក ថាសមយុទ្ធយោធារបស់ចិនឡោមព័ទ្ធតៃវ៉ាន់បង្កើនភាពតានតឹងដែលមិនចាំបាច់ទាល់តែសោះ (Video inside)

02-01-2026 09:46

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានថ្កោលទោសការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិននៅជុំវិញកោះតៃវ៉ាន់ រួមទាំងសកម្មភាពយោធារបស់ប៉េកាំងចំពោះប្រទេសដទៃទៀតនៅក្នុងតំបន់ ដោយនិយាយថាវាជាការបង្កើនភាពតានតឹងដោយមិនមានការចាំបាច់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Thomas "Tommy" Pigott បាននិយាយថា «សកម្មភាពយោធា និងវោហាសាស្ត្ររបស់ចិនចំពោះកោះតៃវ៉ាន់ និងបណ្ដាប្រទេសក្នុងតំបន់បានបង្កើនភាពតានតឹងដែលមិនមានភាពចាំបាច់ទាល់តែសោះ»។ លោក Pigott បានជំរុញឱ្យចិនមានការអត់ធ្មត់ បញ្ឈប់ ការដាក់សម្ពាធយោធាលើតៃវ៉ាន់ និងត្រឡប់ទៅរកការចូលរួមក្នុងកិច្ចសន្ទនាឡើងវិញ។

ចិននៅក្នុងសប្ដាហ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងការហាត់សមបិទខ្ទប់កំពង់ផែសំខាន់ៗរបស់ កោះតៃវ៉ាន់។ នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៦ ដែលទីក្រុងប៉េកាំងបានធ្វើឡើងនៅជុំវិញតៃវ៉ាន់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕