* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ស៉ី ជីនពីង ត្រៀមទទួលទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នាដើមឆ្នាំថ្មី ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងជាមួយជប៉ុន (Video inside)

02-01-2026 13:16

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងត្រូវទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jea Myung នាចុងសប្តាហ៍នេះ ខណៈវាគឺជាសញ្ញាមួយ បង្ហាញពីចេតនារបស់ទីក្រុងប៉េកាំង ក្នុងការពង្រឹងចំណងទាក់ទងជាមួយ​ទីក្រុងសេអ៊ូល ចំពោះមុខការធ្លាក់ដុនដាបខ្លាំងនៃទំនាក់ទំនងរបស់ខ្លួន ជាមួយជប៉ុន ដោយសារតែរឿងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦។

អ្នកវិភាគបានកត់សម្គាល់ថា វាគឺជាកិច្ចប្រជុំលើកទី២ រវាងលោក ស៉ី និងលោក Lee ក្នុងចន្លោះពេលត្រឹម២ខែ ដែលជាគម្លាតខ្លីមួយ​ខុសប្លែកពីធម្មតា អាចជាសញ្ញាបង្ហាញពីបំណងរបស់ចិន ក្នុងការពង្រឹងចំណងទាក់ទងជាមួយទីក្រុងសេអ៊ូល និងក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ។

វាកើតឡើងស្របពេលទំនាក់ទំនងរវាងចិននិងជប៉ុន នាពេលនេះបានស្ថិតក្នុងចំណុចដ៏យ៉ាប់យ៉ឺនបំផុតមួយ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ថា ក្នុងករណីចិនសម្រេចបើកការវាយលុកលើកោះតៃវ៉ាន់ នោះអាចនឹងមានការឆ្លើយតបដោយយោធាពីសំណាក់ទីក្រុងតូក្យូ។

អ្នកវិភាគបានយល់ឃើញថា ការអញ្ជើញរបស់លោក ស៉ី ទៅកាន់លោក Lee ដើម្បីបំពេញទស្សនកិច្ចផ្លូវការ គឺជាសកម្មភាពមួយ ត្រូវបានគណនាយ៉ាងហ្មត់ចត់ ដែលមានគោលដៅធ្វើឱ្យកាន់តែស៉ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ជាពិសេសមុនពេលលោក Lee បំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ រដ្ឋបាលលោក Lee ក៏ធ្លាប់បានអះអាងដែរថា ខ្លួនមានគោលដៅស្តារទំនាក់ទំនងឡើងវិញ​ជាមួយទីក្រុងប៉េកាំង ហើយទទួលស្គាល់ថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូង។

ការប្រែប្រួលនេះ គឺបន្ទាប់ពីទំនាក់ទំនងកូរ៉េខាងត្បូង-ចិន បានជួបភាពតឹងតែង អំឡុងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដោយសារតែគោលនយោបាយរបស់លោក ដែលជិតស្និទ្ធខ្លាំងជាមួយទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតូក្យូ ព្រមទាំងការរិះគន់លើចិន ជុំវិញបញ្ហាតៃវ៉ាន់។

គួរបញ្ជាក់ថា ឥឡូវកូរ៉េខាងត្បូង កំពុងព្យាយាមរក្សាតុល្យភាព ប៉ុន្តែហាក់ងាកទៅរកកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីចៀសវាង​ត្រូវបង្ខំឱ្យចូលពាក់ព័ន្ធក្នុងបញ្ហាណាមួយ ដែលនឹងបង្កការគំរាមកំហែងចំពោះប្រទេសអាស៉ីបូព៌ាមួយនេះ។ កាលពីខែធ្នូ ចុងឆ្នាំមុន លោក Lee បានអះអាងថា រូបលោកនឹងមិនឈរនៅខាងណាមួយឡើយ ក្នុងជម្លោះការទូតរវាងចិននិងជប៉ុន៕