តុលាការកូរ៉េខាងត្បូង ពន្យារពេលឃុំខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ៦ខែទៀត (Video inside)

02-01-2026 18:28

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានសម្រេចចេញដីកាថ្មីមួយនៅថ្ងៃសុក្រនេះ ដើម្បីបន្តការឃុំខ្លួនអតីតប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) រយៈពេល ៦ខែបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោក យូន ត្រូវបានចោទប្រកាន់លើបទល្មើសបន្ថែមទៀត រួមទាំងការ «ជួយដល់រដ្ឋសត្រូវ» ដែលពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលដ៏ខ្លីកាលពីឆ្នាំ២០២៤ កន្លងទៅ៕