* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកកាសែតជើងចាស់របស់ថៃម្នាក់ ចេញសារព្រមានថា «ថៃនឹងចាញ់កម្ពុជាក្នុងភ្នែកអន្តរជាតិចំពោះការប្រើកម្លាំងទៅដណ្ដើមយកទឹកដី» (Video inside)

03-01-2026 12:56

(បាងកក)៖ លោក Pravit Rojanaphruk អតីតអ្នកកាសែតដ៏ឆ្នើម្នាក់របស់ថៃ បានលើកឡើងពីការព្រមានរបស់លោកកន្លងមកថា ប្រទេសថៃ អាចយកឈ្នះកម្ពុជាក្នុងផ្លូវសង្រ្គាម ប៉ុន្តែនឹងចាញ់នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិថា «ជាជនអាក្រក់ឈ្លានពានទឹកដីគេ» បន្ទាប់ពីមានការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានធំៗជាបន្តបន្ទាប់ អំពីសកម្មភាពយកបន្លាលួស និងទូរកង់តេនឺមកបាំង ខណ្ឌលើទីតាំងដីដែលមានជម្លោះ។

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Pravit បង្ហាញពីការកត់សម្គាល់របស់លោកថា៖ «ប្រទេសថៃត្រូវបានគេមើលឃើញថា ជាអ្នកឈ្លានពាន និងជាជនអាក្រក់។ នេះគឺជាឧទាហរណ៍នៃការផ្សាយព័ត៌មានពី Al Jazeera ដែលជាបណ្តាញព័ត៌មានទូរទស្សន៍ធំៗទាំងបីរបស់ពិភពលោកដែលផ្សាយជាភាសាអង់គ្លេស បានមើលទូទាំងពិភពលោក (ពីរផ្សេងទៀតគឺ CNN និង BBC)។
អ្នកយកព័ត៌មាន Al Jazeera បាននិយាយថា ប្រទេសថៃបានប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកទឹកដី ចេញពីប្រទេសកម្ពុជា ដោយមិនបាននិយាយថាទាំងនេះជាទឹកដីដែលមានជម្លោះនោះទេ។ នេះធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ប្រទេសថៃប្រៀបដូចជាប្រទេសដ៏ល្បីល្បាញមួយនៅមជ្ឈិមបូព៌ា ដែលតែងតែប្រើប្រាស់កម្លាំងបាយដើម្បីដណ្តើមយកទឹកដី»