* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

BREAKING: លឺសំឡេងផ្ទុះ និងសំឡេងដូចយន្តហោះចម្បាំង នៅរដ្ឋធានីការ៉ាកាស ខណៈមានការសង្ស័យថា អាចជាការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អាមេរិក ប្រឆាំងវ៉េណេស៊ុយអេឡា (Video inside)

03-01-2026 15:05

(ការ៉ាកាស)៖ កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សំឡេងផ្ទុះលាន់លឺយ៉ាងខ្លាំង អមជាមួយសំឡេង​ស្រដៀងនឹងសំឡេងយន្តហោះចម្បាំងហោះកាត់ពីលើ ត្រូវបានរាយការណ៍ នៅរដ្ឋធានីការ៉ាសនៃប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាកងារព័ត៌មាន Reuters។

ទន្ទឹមគ្នានោះ ប៉ែកខាងត្បូងនៃទីក្រុងការ៉ាកាស ក្បែរមូលដ្ឋានយោធាធំមួយរបស់វ៉េណេស៊ុយអេឡា បានដាច់ចរន្តអគ្គិសនីទាំងស្រុង។ ភ្លាមៗនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាហេតុការណ៍ផ្ទុះទាំងនោះបង្កឡើងដោយសារអ្វី។ ទាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មន្ទីរបញ្ចកោណ និងសេតវិមាន សុទ្ធតែបានឆ្លើយតបចំពោះសំណើអ្នកសារព័ត៌មាន ដែលបានសុំឱ្យផ្តល់ការអត្ថាធិប្បាយ។

ស្ថានការណ៍វិវត្តន៍ខាងលើ កើតមានស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ពង្រាយ​​វត្តមានយោធាក្នុងទ្រង់ទ្រាយធំសម្បើម មកកាន់តំបន់សមុទ្រ Caribbean បានបង្កើនលទ្ធភាពនៃការបើកប្រតិបត្តិការយោធាលើ​ទឹកដីវ៉េណេស៊ុយអេឡា។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ត្រាំ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានវាយកម្ទេចកំពង់ផែមួយ ដែលត្រូវបានអះអាងថា បម្រើ​ដល់ទូកដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា។ លោកប្រធានាធិបតីអាមេរិក មិនបានប្រាប់ថា តើវាជាប្រតិបត្តិការយោធាឬរបស់ទីភ្នាក់ងារចារកម្ម CIA ឬមួយថាតើការវាយប្រហារនោះ បានកើតឡើងនៅកន្លែងណាឱ្យច្បាស់ឡើយ ដោយគ្រាន់ត្រឹមបង្ហើបថា នៅតាមបណ្តោយឆ្នេរ។ ប្រសិនបើជាការពិត វានឹងជាការវាយប្រហារលើដីគោកជាលើកដំបូងរបស់យោធាអាមេរិក លើទឹកដីវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro មិនបានទទួលស្គាល់ឬបដិសេធ ការអះអាងរបស់លោក ត្រាំ ទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា រូបលោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពី​រងសម្ពាធយោធារបស់អាមេរិក អស់រយៈពេលជាច្រើនខែមកនេះ។ លោក Maduro ធ្លាប់បានចោទថា ការបង្កើនវត្តមានយោធា​របស់អាមេរិក ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក ដែលត្រូវបានអះអាងថា ជាយុទ្ធនាការបង្រ្កាបគ្រឿងញៀន គឺមានគោលដៅពិតប្រាកដ​ផ្តួលរំលំរូបលោកចេញពីអំណាច ដើម្បីដណ្តើមកាន់កាប់ធនធានប្រេងបម្រុងដ៏ធំបំផុតលើពិភពលោក នៅវ៉េណេស៊ុយអេឡា៕