* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បទវិភាគ៖ ប្រទេសចិនប្រកបដោយជំនឿចិត្តលើខ្លួនឯង និងភាពបើកទូលាយនឹងបំពេញបន្ថែមនូវជំនឿចិត្ត និងកម្លាំងកាន់តែច្រើនដល់ពិភពលោក

03-01-2026 16:44

(ប៉េកាំង)៖ មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ តាមរយៈប្រសាសន៍ដែលពោរពេញទៅដោយភាពកក់ក្តៅនិងក្តីរំពឹងទុក សហគមន៍អន្តរជាតិបានទទួលអារម្មណ៍ពី ការបោះជំហ៊ានទៅមុខដោយភាពមោះមុតជាមួយនឹងភាពតស៊ូដ៏អង់អាច សភាពការណ៍អភិវឌ្ឍន៍ដែលពោរពេញទៅដោយឧត្តមភាព និងនិម្មាបនកម្មដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងប្រកបដោយភាពបើកទូលាយ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្តោតសំខាន់ លើជំនឿចិត្តនិងកម្លាំងរបស់ចិន ដែលបានបង្ហាញឱ្យឃើញក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលនេះ។

ជំនឿចិត្តបែបនេះ គឺបានមកពីការបោះជំហានអភិវឌ្ឍន៍ដ៏រឹងមាំនិងខ្លាំងក្លារបស់ប្រទេសចិន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោក អំឡុងពេលឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សេដ្ឋកិច្ចចិនបានពុះពារឧបសគ្គ និងបោះជំហានទៅមុខក្រោមសម្ពាធ ទទួលបានការអភិវឌ្ឍដែលឆ្ពោះទៅរកការច្នៃប្រឌិតថ្មីនិងគុណភាពថ្មី តាមការព្យាករណ៍ ល្បឿនកំណើននៃសេដ្ឋកិច្ចចិន នឹងឈានដល់ប្រហែល ៥ ភាគរយ តាមការព្យាករណ៍ទំហំសេដ្ឋកិច្ចសរុបនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនដែលបន្តកាន់លំដាប់ថ្នាក់ឈានមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ហើយអត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយដែលបានក្លាយជា ក្បាលម៉ាស៊ីនជំរុញដ៏សំខាន់សម្រាប់អូសទាញ ការអភិវឌ្ឍសកលដែលកំពុងមានការធ្លាក់ចុះខ្លាំងឱ្យងើបឡើងវិញ។

"ភាពវៃឆ្លាតសប្បនិម្មិតនិងម៉ូតែលធំទទួលបានការរីកចម្រើនឥតឈប់ឈរ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបន្ទះឈីប ដោយភាពម្ចាស់ការទទួលបានសមិទ្ធផលជាផ្លែផ្ការថ្មី មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់គុនកុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌" --នេះគឺជាប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែង ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ដោយបានបកស្រាយប្រកបដោយភាពរស់រវើក នូវលក្ខណៈពិសេសយ៉ាងច្បាស់លាស់ នៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ អង្គការកម្មសិទ្ធិបញ្ញាសកលលោកបង្ហាញថា សន្ទស្សន៍នវានុវត្តន៍របស់ប្រទេសចិនបានឈរនៅលំដាប់លេខ១០ ខាងមុខនៅលើពិភពលោកជាលើកដំបូង ។អ្នកវិភាគជាច្រើនកត់សម្គាល់ឃើញថា នៅពេលដែលប្រទេសចិនខំប្រឹងអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី ឧត្តមភាពនៃកំណើនថ្មីត្រូវបានបង្កើតជាបន្តបន្តាប់ ដែលបានប្រមូលផ្តុំនូវកម្លាំងចលករដ៏គ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍក្នុងរយៈពេលយូអង្វែង ។

លើសពីនេះទៅទៀត ជំនឿចិត្តបែបនេះក៏បានមកពីតម្រិះប្រាជ្ញា និងការរួមចំណែករបស់ប្រទេសចិនក្នុងការជំរុញសន្តិភាពពិភពលោក និងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកលផងដែរ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ សង្គ្រាមក្នុងតំបន់និងការប៉ះទង្គិចឆ្លងដែន នៅទូទាំងពិភពលោកបានកើតឡើងជាញឹកញាប់ ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្រោយពីការបញ្ចប់សង្គ្រាមលោកលើកទី ២ ។ ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវ ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការជំរុញ ការផ្សះផ្សានិងការចរចាដោយសន្តិវិធី ដើម្បីជួយបន្ថយកម្តៅដោះស្រាយលើបញ្ហាក្តៅគគុក ដែលបានក្លាយជាម៉ាស៊ីនលំនឹងនិង ឧបករណ៍តារាសាស្ត្រសម្រាប់គាំពារសណ្តាប់ធ្នាប់អន្តរជាតិ។

ជំនឿចិត្តបែបនេះក៏បានមកពីទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រទេសចិនក្នុងការទប់ទល់នឹងការបិទខ្ទប់និន្នាការបញ្ច្រាសទិស តាមរយៈការបើកទូលាយនិងកិច្ចសហប្រតិបត្តិការផងដែរ ។ ប្រឈមមុខនឹងឯកតោភាគីនិយមនិងការគាំពារនិយម ដែលកំពុងងើបឡើងវិញ ប្រទេសចិនផ្តួចផ្តើមឱ្យ "ចាប់ដៃគ្នា" តែមិនមែន "ប្រលែងដៃ" នោះទេ ផ្តួចផ្តើមឱ្យ "ពង្រីកខ្សែសង្វាក់ឧស្សាហកម្ម" តែមិនមែន "កាត់ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច" នោះឡើយ ហើយបន្តពង្រីកការបើកទូលាយ ចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានវាយតម្លៃថា នេះបានផ្តល់ភាពនឹងនរបន្ថែមទៀត លើវេទិកាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។

ឆ្នាំ ២០២៦ គឺជាឆ្នាំចាប់ផ្តើមសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥។ ការលើកឡើងដ៏មុតមាំរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានឆ្លុះបញ្ចាំងពីគោលដៅអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងឆ្នាំថ្មី ដែលលើកទឹកចិត្តឱ្យប្រជាជនចិនបង្កើតនិម្មាបនកម្មថី្ម ដែលពោរពេញទៅដោយជំនឿទុកចិត្ត ។ ការបើលទំលាយប្រកបដោយជំនឿចិត្ត ការបោះជំហ៊ានដោយភាពមោះមុតនឹងក្លាយជាកម្លាំងចលករបន្ថែម លើកម្លាំងនិងជំនឿចិត្តសម្រាប់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន