* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមមន្ត្រីអាមេរិកថាកងកម្លាំងពិសេស Delta Force ជាអ្នកដឹកនាំប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូ (Video inside)

03-01-2026 17:26

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក នៅថ្ងៃសៅរ៍ ទី៣ ខែមករា បានឱ្យដឹងថាលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូផងដែរ បន្ទាប់ពីបើកការវាយប្រហារយោធាដ៏ភ្ញាក់ផ្អើលមួយលើរដ្ឋធានីការ៉ាកាស និងរដ្ឋជាច្រើនផ្សេងទៀតរបស់វ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក CBS បានបន្ថែមទៀតថាកងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិកគឺជាអង្គភាពមួយដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ។ នៅថ្ងៃសៅរ៍នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។ លោក ត្រាំក៏បាន ប្រកាសដែរថារូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនធ្លាប់បានធ្វើអន្តរាគមន៍យោធាទ្រង់ទ្រាយធំដោយផ្ទាល់របៀបនេះនោះទេនៅក្នុងតំបន់អាមេរិកឡាទីន ចាប់តាំងពីការឈ្លានពានប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៨៩ ដើម្បីបណ្ដេញ មេដឹកនាំយោធា លោក Manuel Noriega ចេញពីអំណាច។ ភ្លាមៗ ខាងវ៉េណេស៊ុយអេឡាមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងការអះអាងរបស់លោក ត្រាំ ហើយគេក៏មិនទាន់ដឹងថា តើនរណាកំពុងដឹកនាំវ៉េណេស៊ុយអេឡា ឬក៏ថាតើលោក ម៉ាឌូរ៉ូ ក្នុងពេលនេះកំពុងស្ថិតនៅទីណានោះដែរ៕