រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកថា លោក ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនចំពោះមុខតុលាការអាមេរិក ក្នុងពេលឆាប់ៗ
03-01-2026 20:23
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី៣ ខែមករាបាននិយាយថាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោក នឹងត្រូវប្រឈមមុខនឹងតុលាការអាមេរិក នៅលើទឹកដីអាមេរិក ក្រោមបទចោទប្រកាន់ពីគ្រឿងញៀន និងភេវរកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pamela Bondi បានគូសបញ្ជាក់ថា «លោក ម៉ាឌូរ៉ូ និងភរិយាដែលលោក ត្រាំអះអាងថា ត្រូវបានចាប់ខ្លួនដោយយោអាមេរិកនឹងត្រូវប្រឈមមុខនឹងតុលាការអាមេរិក នៅលើទឹកដីអាមេរិកក្នុងពេលឆាប់ៗ។
លោកស្រី Bondi ក៏បានរំឮកឡើងវិញផងដែរថាលោក ម៉ាឌូរ៉ូនឹងប្រឈមនឹងការចោទប្រកាន់ក្នុងតុលាការសហព័ន្ធនៃទីក្រុងញូវយ៉ក លើបទចោទព្រហ្មទណ្ឌដែលមានស្រាប់ដូចជា ការសមគំនិតធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀន-ភេរវកម្ម៕




