* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រវត្តិនៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅអាមេរិកឡាទីន

03-01-2026 21:23

(ប៉ារីស)៖ សហរដ្ឋអាមេរិកដែលនៅថ្ងៃសៅរ៍ ទី៣ ខែមករា បានបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយថាបានចាប់ខ្លួនប្រធានាធិបតីនៃប្រទេសមួយនេះ គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ មានប្រវត្តិជាយូរណាស់មកហើយនៅក្នុងការធ្វើអន្តរាគមន៍យោធា និងគាំទ្ររបស់ផ្ដាច់ការក្នុងតំបន់អាមេរិកឡាទីន។ ជាច្រើនលើកច្រើនសារ អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Hugo Chavez និងលោក ម៉ាឌូរ៉ូ ដែលលោក ត្រាំ អះអាងថាកំពុងស្ថិតក្នុងកណ្ដាប់ដៃអាមេរិក បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការគាំទ្រការធ្វើរដ្ឋប្រហារ។

ខាងក្រោមនេះជាប្រវត្តិនៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ក្នុងតំបន់អាមេរិកឡាទីន៖

* ឆ្នាំ១៩៥៤​៖ នៅក្វាតេម៉ាឡា
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៤ វរសេនីយ៍ឯកលោក Jacobo Arbenz Guzman ដែលជាប្រធានាធិបតីនៃប្រទេសក្វាតេម៉ាឡា ត្រូវបានបណ្ដេញចេញពីអំណាចដោយក្រុមទាហានស៊ីឈ្នួលដែលទទួលបានការបណ្ដុះបណ្ដាលពីសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើកំណែទម្រង់ដីធ្លីមួយដែលគំរាមកំហែងដល់ផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិកដ៏មានឥទ្ធិពលមួយឈ្មោះ United Fruit Corporation ដែលក្រោយមកប្ដូរឈ្មោះទៅជា Chiquita Brands។ នៅឆ្នាំ២០០៣ សហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការពីតួនាទីរបស់ CIA នៅក្នុងការធ្វើរដ្ឋប្រហារនេះក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលកុម្មុយនិស្ដ។

* ឆ្នាំ១៩៦១៖ នៅគុយបា
ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមេសា ឆ្នាំ១៩៦១ ក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបដឹកនាំរបស់លោក ហ្វីឌែល កាស្រ្តូ ១៤០០នាក់ ដែលទទួលបានការបណ្ដុះបណ្ដាល និងហិរញ្ញវត្ថុពី CIA បានព្យាយាមសម្រុលចូលឡើងលើឆ្នេរ Bay of Pigs ស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រពីរដ្ឋធានីឡាហាវ៉ាន ប៉ុន្តែបរាជ័យមិនអាចផ្ដួលរំលំរបបកម្មុយនិស្តរបស់លោក កាស្រ្តូបានឡើយ។

* ឆ្នាំ១៩៦៥៖ សាធារណរដ្ឋដូមីនិក
ក្នុងឆ្នាំ១៩៦៥ ដោយសំអាងលើការគំរាមកំហែងពីឥទ្ធិពលកម្មុយនិស្ត សហរដ្ឋអាមេរិកបានបញ្ជូនទាហានម៉ារីន និងទាហានលោតឆត្រយោទៅកាន់ទីក្រុង Santo Domingo ដើម្បីបង្រ្កាបការបះបោរមួយដើម្បីគាំទ្រលោក Juan Bosch ជាប្រធានាធិបតីឆ្វេងនិយមដែលត្រូវបានពួកឧត្តមសេនីយ៍ ទម្លាក់ចេញពីអំណាចក្នុងឆ្នាំ១៩៦៣។

* ទសវត្សរ៍ឆ្នាំ១៩៧០៖ គាំទ្ររបបផ្ដាច់ការ
ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រយោធាផ្ដាច់ការជាច្រើន ដើម្បប្រឆាំងនឹងចលនាប្រដាប់អាវុធឆ្វេងនិយម ឬកុម្មុយនិស្ដនៅអំឡុងសង្រ្គាមត្រជាក់។ អាមេរិកបានចូលរួមជួយយ៉ាងសកម្មដល់មេដឹកនាំផ្ដាច់ការស៊ីលី លោក Augusto Pinochet អំឡុងការធ្វើរដ្ឋប្រហារមួយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៣ ប្រឆាំងប្រធានាធិបតីឆ្វេងនិយម លោក Salvador Allende។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានគាំទ្ររបបយោធាអាហ្សង់ទីន ក្នុងឆ្នាំ១៩៧៦។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ មេដឹកនាំផ្ដាច់ការចំនួន ៦ រួមមាននៅអាហ្សង់ទីន ស៊ីលី អ៊ុយរ៉ាហ្កាយ ប៉ារ៉ាហ្កាយ បូលីវី និងប្រេស៊ីល បានរួមកម្លាំងគ្នាដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួនដោយជាអ្នកឆ្វេងនិយមនៅក្រោមប្រតិបត្តិការឈ្មោះថា Operation Condor ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

* ទសវត្សរ៍ឆ្នាំ១៩៨០៖ សង្គ្រាមនៅអាមេរិកកណ្ដាល
ក្នុងឆ្នាំ១៩៧៩ ចលនាឧទ្ទាម Sandinista បានផ្ដួលរំលំរបបដឹកនាំរបស់មេដឹកនាំផ្ដាច់ការ លោក Anastasio Somoza ក្នុងប្រទេសនីការ៉ាហ្កា។ នៅពេលនោះ អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan បានចេញបញ្ជាជាសម្ងាត់ឱ្យ CIA ផ្ដល់ជំនួយ ២០លានដុល្លារទៅឱ្យចលនា Contras ដែលប្រឆាំងនឹងការធ្វើបដិវត្តន៍របស់នីការ៉ាហ្កា។ ការណ៍នេះបានធ្វើឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង និងបានបិទបញ្ចប់ទៅវិញនៅខែមេសា ឆ្នាំ១៩៩០ ដោយបន្សល់ទុកមនុស្សជាង ៥០ ០០០នាក់បាត់បង់ជីវិត។ លោក Reagan ក៏បានបញ្ជូនទីប្រឹក្សាយោធាទៅកាន់អែលសាវ៉ាឌ័រផងដែរ ដើម្បីបង្រ្កាបចលនាឧទ្ទាម Farabundo Martí National Liberation Front នៅក្នុងសង្រ្គាមស៊ីវិលមួយ (ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២) ដែលសម្លាប់ជីវិតមនុស្ស ៧២ ០០០នាក់។

* ឆ្នាំ១៩៨៣៖ នៅហ្រែ្គនណាដា (Grenada)
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៨៣ ទាហានម៉ារីន និងកងកម្លាំងពិសេស Rangers បានធ្វើអន្តរាគមន៍នៅហ្រែ្គនណាដា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Maurice Bishop ត្រូវបានធ្វើឃាតដោយរបបសឹកឆ្វេងនិយមជ្រុល។

* ឆ្នាំ១៩៨៩៖ នៅប៉ាណាម៉ា
ក្នុងឆ្នាំ១៩៨៩ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush បានចេញបញ្ជាឱ្យយោធាអាមេរិកធ្វើអន្តរាគមន៍នៅប៉ាណាម៉ា ដោយបង្ខំឱ្យនាយឧត្តមសេនីយ៍លោក Manuel Noriega ដែលធ្លាប់ធ្វើឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងជាមនុស្សម្នាក់ដែលតុលាការអាមេរិកតាមចាប់ខ្លួន។ លោក Noriega បានជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកជាង ២ទសវត្សរ៍ពីបទរត់ពន្ធគ្រឿងញៀន៕