ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការវាយប្រហារលើវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ
03-01-2026 22:28
(ប៉េកាំង)៖ ចិននៅថ្ងៃសៅរ៍ ទី៣ ខែមករា បានថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនមេដឹកនាំនៃប្រទេសមួយនេះគឺលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចាត់ទុកថាជាការរំលោភបំពានលើច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងការបរទេសចិននៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថាចិនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថ្កោលទោសការប្រើប្រាស់កម្លាំងបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ដូចជាវ៉េណេស៊ុយអេឡាព្រមទាំងសកម្មភាពប្រឆាំងនឹងប្រធានាធិបតីនៃប្រទេសមួយនេះ។
ក្រសួងការបរទេសចិនបន្ថែមថាអាកប្បករិយាអនុត្តរភាពដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិកជាទង្វើរំលោភបំពាន់ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យរបស់វ៉េណេស៊ុយអេឡា ក៏ដូចជា គំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃតំបន់អាមេរិកឡាទីន និងតំបន់ Caribbean ហើយចិនប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ៕




