ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហោះរូបភាពរបស់លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ
03-01-2026 23:42
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពមួយសន្លឹករបស់លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ស្ថិតនៅលើនាវាចម្បាំងអាមេរិក USS Iwo Jima។
រូបភាពរបស់លោក ម៉ាឌូរ៉ូ ត្រូវបានបង្ហោះនៅលើគណនីនៃបណ្ដាញទំនាក់ទំនងសង្គម Truth Social។ រូបភាពនេះបានបង្ហាញពីលោក ម៉ាឌូរ៉ូ ពាក់អាវប្រផេះ ជាមួយក្រណាត់ខ្មៅបិទភ្នែករបស់លោក និងដៃកាន់ដបទឹក៕




