* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រតិកម្មថ្កោលទោស និងចំណាប់អារម្មណ៍គាំទ្រពីបណ្តាមេដឹកនាំអាមេរិកឡាទីន ក្រោយអាមេរិកចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ (Video inside)

04-01-2026 09:26

(Sandiago, São Paulo)៖ បណ្តាមេដឹកនាំអាមេរិកឡាទីន កំពុងបែកខ្ញែកដោយសារតែអ្នកមួយចំនួនថ្កោលទោស ហេីយអ្នកខ្លះទៀតរីករាយ ជុំវិញការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អេីលលើវ៉េណេស៊ុយអេឡា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាត់ទុកថាជាលទ្ធផលមួយអាចចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ ២០២៦។

នៅពេលដែលតំបន់ភាគច្រេីនប្រុងប្រយ័ត្នចំពោះការវិលត្រឡប់នៃកិច្ចអន្តរាគមន៍របស់សហរដ្ឋអាមេរិកពេញមួយសតវត្សរ៍ទី ២០ ដែលបានចាត់តាំងរដ្ឋាភិបាលផ្តាច់ការរាប់ចាប់ពីប្រទេសឈីលី​ ដល់ហុងឌូរ៉ាស លោក ម៉ាឌូរ៉ូ ដែលគ្រប់គ្រងវ៉េណេស៊ុយអេឡាក្នុងស្ថានភាពដួលរលំសេដ្ឋកិច្ច​ និងសង្គម គឺជាមេដឹកនាំម្នាក់ដែលគ្មានប្រជាប្រិយភាព និងឯកោខ្លាំង។​ ទន្ទឹមនេះ​ បណ្តាប្រទេសនៅអាមេរិកឡាទីនជាច្រើន បានប្តូរមកក្រោមការដឹកនាំដោយរដ្ឋាភិបាលស្តាំនិយម ដែលមេដឹកនាំភាគច្រើនចាត់ទុករបបយោធាគាំទ្រដោយសហរដ្ឋអាមេរិកនៅសតវត្សចុងក្រោយថា ជាកម្លាំងការពារចាំបាច់ប្រឆាំងនឹងលិទ្ធិសង្គមនិយម​។​ រីឯបញ្ហាក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេស៊ុយអេឡា ក៏បានបញ្ឆេះកំហឹងឱ្យមានការកើនឡើងនូវអ្នកនយោបាយដែលប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍។

មេដឹកនាំដែលបានថ្កោលទោសប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា រួមមាន ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ប្រធានាធិបតីជិតផុតអាណត្តិរបស់ឈីលី លោក Gabriel Boric និងប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum។

ប៉ុន្តែប្រធានាធិបតីទេីបជាប់ឆ្នោតរបស់ឈីលី លោក Jose Antonio Kast បានសាទរការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយនិយាយថាវាគឺជាដំណឹងដ៏អស្ចារ្យសម្រាប់តំបន់។ ក្រៅពីនេះមេដឹកនាំនៅអាមេរិកឡាទីនដែលគាំទ្រប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា ក៏មានប្រធានាធិបតីអាហ្សង់ទីន Javier Milei ប្រធានាធិបតីអេក្វាទ័រ និងលោក Daniel Noboa។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា រហូតទាល់តែដល់ពេលមួយដែលអាចសម្រេចបាននូវការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌​ ជាមួយការអនុញាតឱ្យក្រុមហ៊ុនប្រេងអាមេរិកចូលទៅកាន់វ៉េណេស៊ុយអេឡា ដើម្បីបូមយកប្រេងបម្រុងទុក របស់វ៉េណេស៊ុយអេឡាផងដែរ។ លោក ត្រាំ បន្ថែមថាលោកត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើកទី២ លើវ៉េណេស៊ុយអេឡា ក្នុងករណីចាំបាច់៕