លោក ម៉ាឌូរ៉ូ ត្រូវបាននាំខ្លួនទៅដល់ទីក្រុងញូយ៉កហើយ ក្រោយប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា (Video inside)
04-01-2026 10:16
(ញូយ៉ក)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានមកដល់ទីក្រុងញូវយ៉ក បន្ទាប់ពីលោក និងភរិយារបស់លោក ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយប្រហាររបស់ សហរដ្ឋអាមេរិក លើប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិកធំៗ ដូចជា CNN, ABC, Reuters។
នាវាចម្បាំងអាមេរិក USS Iwo Jima បានដឹកលោក ម៉ាឌូរ៉ូ និងភរិយា ទៅដល់ទីក្រុងញូវយ៉ក អមដំណើរដោយកងកម្លាំង Delta Force បន្ទាប់មកលោកនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ និងបន្ទាប់មកធ្វើដំណើរតាមរថយន្តទៅកាន់ទីតាំងមួយក្នុងទីក្រុងញូវយ៉ក ដើម្បីសាកសួរមុនពេលត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ៕







